|
អ្នកគាំទ្រគណៈបក្សកាន់អំណាចរបស់ប្រធានាធិបតីលោក Nicolas Maduro នៅការបោះឆ្នោត
រដ្ឋសភាវេណេហ្ស៊ុុយអេឡា (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី៦ ធ្នូ រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡាលោកស្រី Delcy
Rodriguez បានថ្លែងអំណរគុណជូនចំពោះកិច្ចសហប្រតិបតិ្តការរបស់អ្នកសង្កេត
ការណ៍អន្តរជាតិចំនួន១៣០រូបដែលមកធ្វើក្សិណសាក្សីការបោះឆ្នោតរដ្ឋសភា
ប្រទេសនេះដែលបានប្រព្រឹត្តទៅនាថ្ងៃដដែល ពិសេសគឺក្រុមតំណាងនៃសម្ព័ន្ធ
ភាពប្រទេសអាមេរិកខាងត្បូង។លោកស្រី Delcy Rodriguez បានជូន ដំណឹងអំពី
លទ្ធផលនៃជំនួបធ្វើការជាមួយអតីតប្រធានាធិបតីចំនួន៨រូបនៃ ប្រទេសអាមេរិក
ឡាទីននិងអឺរ៉ុបនានា ដែលត្រូវបានគណៈកម្មាធិការបោះឆ្នោត ជាតិនិងសម្ព័ន្ធភាព
គណៈបក្សប្រឆាំងអញ្ជើញមកធ្វើក្សិណសាក្សីការបោះឆ្នោត។តាមលោកស្រី
Delcy Rodriguez ថា អតីតប្រមុខរដ្ឋទាំងឡាយសុទ្ធតែមាន ទស្សនៈវិជ្ជមានកម្ម
ចំពោះដំណើរការបោះឆ្នោត៕