អ្នកសង្គេតការអន្តរជាតិចំនួន ១៣០០ នាក់នឹងឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ១៣ មិនា អនុប្រធានគណៈកម្មាធិការកណ្ដាលរុស្ស៊ី (SIK) លោក Nicolai Bulaev បានឲ្យដឹងថា៖ រុស្ស៊ីបានផ្តល់លិខិតអនុញ្ញតឲ្យអ្នកសង្គេត ការអន្តរជាតិចំនួនជាង ១៣០០ នាក់មកឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ មិនា ខាងមុខ។
អ្នកសង្គេតការអន្តរជាតិចំនួន ១៣០០ នាក់នឹងឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី |
(VOVworld) – នាថ្ងៃទី ១៣ មិនា អនុប្រធានគណៈកម្មាធិការកណ្ដាលរុស្ស៊ី (SIK) លោក Nicolai Bulaev បានឲ្យដឹងថា៖ រុស្ស៊ីបានផ្តល់លិខិតអនុញ្ញតឲ្យអ្នកសង្គេត ការអន្តរជាតិចំនួនជាង ១៣០០ នាក់មកឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ មិនា ខាងមុខ។ ក្នុងនោះ មានអ្នកសង្គេតការចំនួន ៤២០ នាក់មកពីក្រុម ប្រឹក្សាអន្តសភាបណ្ដាប្រទេសនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE PA)។ ដោយមានគោលដៅបង្កើតឡើងការបើកចំហរនិងតម្លាភាពអតិបរិមាសំរាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ SIK មិនត្រឹមតែអញ្ជើញយ៉ាងសកម្មបណ្ដាអ្នកសង្គេតការអន្តរជាតិប៉ុណ្ណោះទេថែមទាំងបង្កលក្ខណៈងាយស្រួលសំរាប់អង្គការសង្គមផ្សេងៗទៀតដែលចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត ទៀតផង។ ទោះបីជាមិនទាន់ជាថ្ងៃបោះឆ្នោតជាផ្លូវការក្តី ប៉ុន្តែ បានមានអ្នកបោះ ឆ្នោតជាង ១ សែននាក់ទៅបោះឆ្នោតមុនកាលកំណត់ក្នុងទូទាំងប្រទេសរុស្ស៊ី។ តាមទូរលេខស្ថិតិថ្មីបំផុតរបស់ស្ថាប័នស្ទង់មតិរបស់រុស្ស៊ី (VSIOM) ដែលបានប្រកាសនាថ្ងៃទី ១២ មិនា ថា៖ ប្រធានាធិបតីរុស្ស៊ីកាន់អំណាច លោក Vladimir Putin ទទួលបានសម្លេងគាំទ្រចំនួន ៦៩% ពេលនោះ ឈរលំដាប់ថ្នាក់ទី ២ គឺ សមាជិកនៃគណបក្សកុម្មុយនិស្តរុស្ស៊ី លោក Pavel Grudinin ដោយមានសម្លេង គាំទ្រចំនួន ៧%៕