អ្នកស្ម័គ្រចិត្តអន្តរជាតិជួយជ្រោមជ្រែងខេត្ត Binh Duong ជំរុញដំណើរការទស្សនវិស័យ " ទីក្រុងឆ្លាត"
|
អ្នកស្ម័គ្រចិត្តអន្តរជាតិជួយជ្រោមជ្រែងខេត្ត Binh Duong ជំរុញដំណើរការ
ទស្សនវិស័យ " ទីក្រុងឆ្លាត" (Quách Lắm/TTXVN) |
(VOV)_សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាសាកល IBM ទើបនឹងបានប្រកាសឲ្យដំណើរការ
គម្រោងការណ៍ស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិរបស់ IBM
(IB Corporate Service Corps-CSC) និងខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម)
សំដៅរួមចំណែកក្នុងការជំរុញដំណើរការអនុវត្ត ទស្សនវិស័យ " ទីក្រុងឆ្លាតជាង" ចាប់
តាំងពីពេលនេះរហូតដល់ឆ្នាំ ២០២០ របស់ខេត្ត។ តាមនោះ ក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិ
របស់ IBM CSC ដែលមានអ្នកជំនាញការចំនួន ១៤ នាក់មកពីអាស៊ី អាមេរិក អឺរ៉ុប
និង អាហ្រ្វិកនឹងផ្តល់សេវាកម្មដោយឥតគិតថ្លៃសម្រាប់មន្ទីរព័ត៌មាន និងផ្សព្វផ្សាយ
មជ្ឈមណ្ឌលបច្ចេកវិទ្យា ព័ត៌មាន និងផ្សព្វផ្សាយ មជ្ឈមណ្ឌលបច្ចេកទេសរង្វាស់គុណភាព
(ចំណុះក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) និងសាកលវិទ្យាល័យ Thu Dau Mot ។ ជាក់ស្ដែង
មន្ទីរព័ត៌មាន និងផ្សព្វផ្សាយខេត្ត Binh Duong និងក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិនឹងជួយ
ជ្រោមជ្រែងគំរោងការណ៍ស្ដីអំពី " កសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យ" សំដៅកសាងយុទ្ធសាស្ត្រ
និងប្រព័ន្ធព័ត៌មានស្ដីអំពីសហគ្រាសធុនតូច និងមធ្យម សហគ្រាសមានទុនវិនិយោគ
អំពីបរទេសនៅក្នុងខេត្ត ឲ្យក្លាយទៅជាប្រព័ន្ធព័ត៌មានរួមមួយ។ ចំពោះ មជ្ឈមណ្ឌល
បច្ចេកវិទ្យា ព័ត៌មាន និងផ្សព្វផ្សាយខេត្ត Binh Duong ក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិបាន
ចូលរួមគំរោងការណ៍ "អភិវឌ្ឍន៍យុទ្ធសាស្រ្តសម្រាប់កសាងប្រព័ន្ធគ្រប់គ្រងព័ត៌មាន" និង
ជួយជ្រោមជ្រេង មជ្ឈមណ្ឌលបច្ចេកទេសរង្វាស់គុណភាព Binh Duong អំពីគម្រោងរណ៍
“កសាងយុទ្ធសាស្ត្រលក់ទំនិញប្រកបដោយប្រសិទ្ធភាព” ៕