អ្នកស្លាប់និងរបួសច្រើនក្នុងហេតុការណ៏រញ្ជួយដីនៅទួរគីនិងក្រិក

(VOVWORLD) -  បច្ចុប្បន្ននេះ អាជ្ញាធរទួរគីកំពុងបង្កើនល្បឿនស្វែងរកនិងជួយ សង្គ្រោះមនុស្សដែលជាប់នៅក្នុងគំនរបាក់បែក។

អ្នកស្លាប់និងរបួសច្រើនក្នុងហេតុការណ៏រញ្ជួយដីនៅទួរគីនិងក្រិក - ảnh 1 កម្លាំងជួយសង្គ្រោះបញ្ចូនជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅខេត្ត Izmir ប្រទេសទួរគីកាលពីថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

យោងតាមមន្ត្រីទួរគីនិងក្រិក ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់ទៅ ៧.០រ៉ិចទ័រ នៅឆ្នេរសមុទ្រខាងលិចនៃប្រទេសទួរគី និងផ្នែកខ្លះនៃប្រ ទេសក្រិក នៅថ្ងៃទី ៣០ ខែតុលា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ មនុស្ស ៨០០ នាក់បានរងរបួស និងអគារខ្ពស់ៗ រាប់សិបបាន ដួលរលំ។

ភាគច្រើន នៃការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិ ត្រូវបាន កត់ត្រានៅក្នុងទីក្រុង Izmir របស់ប្រទេសទួរគី ដែលមានប្រជាជនចំនួន ៣ លាននាក់រស់នៅហើយប្រមូលផ្តុំគ្នាច្រើននៅអគារខ្ពស់ៗ។ បច្ចុប្បន្ននេះ អាជ្ញាធរទួរគីកំពុងបង្កើនល្បឿនស្វែងរកនិងជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងគំនរបាក់បែក។

ក្នុងពេលជាមួយគ្នានោះ ក្នុងប្រទេសក្រិក រូបភាពដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមបានឆ្លុះបញ្ចាំងពីទិដ្ឋភាពបាក់បែក នៅលើកោះ Samos ដែលអាជ្ញាធរមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាច កើនឡើងដែរ។

បន្ទាប់ពីគ្រោះមហន្តរាយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ រដ្ឋាភិបាលនិងប្រជាជនក្រិកនិងទួរគី ហើយបានបញ្ជាក់ថា អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភដល់ប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ