អ្នកស្លាប់លើពិភពលោកដោយសារជំងឺកូវីដ ១៩ ឡើងទៅដល់ ៣,៩២លាននាក់

(VOVWORLD) -  ប្រទេសទាំងបីដែលបានកត់ត្រាការឆ្លងនិងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោកគឺសហរដ្ឋអាមេរិកឥណ្ឌានិងប្រេស៊ីល។

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោងប្រមាណ ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមិថុនា ម៉ោង UTC ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៨១.១៦០.៣១៧ នាក់ហើយក្នុងនោះអ្នកស្លាប់មានចំនួន ៣.៩២៤.៤២១ នាក់។  ប្រទេសទាំងបីដែលបានកត់ត្រាការឆ្លងនិងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោកគឺសហរដ្ឋអាមេរិកឥណ្ឌានិងប្រេស៊ីល។

ចំនួនករណីឆ្លងកូវីដ ១៩ នៅអាមេរិកបានកើនឡើងដល់ ៣៤.៤៨១.៨៣០ នាក់ (កើនឡើង ១៤.៦៤៨ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ) និងចំនួនអ្នកស្លាប់សរុបមានចំនួន ៦១៩.១៤២ នាក់ (ការកើនឡើងចំនួន ៣៧៧ ករណី)។ ប្រទេសឥណ្ឌាបានបន្ថែមករណីឆ្លងថ្មីចំនួន ៤៩.០៥២ ករណី ដែលនាំឱ្យចំនួនករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសកើនដល់ ៣០.១៨២.៤៦៩ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៩៤.៥២៤ នាក់ (មានការកើនឡើងចំនួន ១.១៨៦ ករណីនៅក្នុងថ្ងៃកន្លងមក)។ ចំណុចក្តៅនៃជំងឺរាតត្បាតរបស់ពិភពលោកគឺប្រទេសប្រេស៊ីល ដែលមានការឆ្លងថ្មីចំនួន ៧៩,២៧៧ នាក់និងអ្នកស្លាប់ ១.៩៩០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ