(VOVworld)- សម័យប្រជុំដំបូងរបស់អនុគណៈកម្មការចងក្រងឯកសាគតិយុត្ត
និងផ្សព្វផ្សាយព័ត៏មាននៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានប្រព្រឹត្តទៅ នាថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពិធីបើក អនុប្រធានរដ្ឋសភា
លោក Uong Chu Luu បានលើកច្បាស់ថា នេះជាកិច្ចប្រជុំលើកដំបូង សំដៅ សម្រេចនូវការងាររបស់អនុគណៈកម្មការ ព្រមទាំងផ្ទៀងស្តាប់បទបញ្ញត្តិការងារ
មួយចំនួន។
ក៏នៅក្នុងសម័យប្រជុំនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើរឲ្យស្ថាប័នមានសមត្ថកិច្ចនានានិងសមាជិកនៃអនុគណៈកម្មការត្រូវមាន ភារកិច្ចជួយប្រធានអនុគណៈកម្មការក្នុងកិច្ចការជាអ្នកដឹកនាំ និងការបញ្ជាណែនាំ រួមរបស់អនុគណៈកម្មការផងដែរ៕