អនុគណៈកម្មការសេដ្ឋកិច្ចសង្គមជួបធ្វើការជាមួយតំបន់មួយចំនួន
(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ជម្រាបថា ជំនួបធ្វើការនេះជាឱកាសសំខាន់មួយដើម្បីអោយបណ្ដាសមាជិកនៃ អនុគណៈកម្មការសេដ្ឋកិច្ចសង្គមផ្ទៀងស្ដាប់មតិជាក់ស្ដែងរបស់បណ្ដាខេត្តក្រុង ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងទៅ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ (រូបថត៖ chinhphu.vn) |
នាព្រឹកថ្ងៃទី១២ ខែកក្កដា នៅខេត្ត Dak Lak នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មការសេដ្ឋកិច្ចសង្គមត្រៀមរៀប ចំសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ បានអញ្ជើញធ្វើជា ប្រធានក្នុងជំនួបធ្វើការរវាងអនុគណៈកម្មការជាមួយខេត្តក្រុងចំនួន៣នៅតំបន់ ភាគកណ្ដាលនិងតំបន់ខ្ពង់រាបប៉ែកខាងលិច (Tay Nguyen) វៀតណាម។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ជម្រាបថា ជំនួបធ្វើការនេះជាឱកាសសំខាន់មួយដើម្បីអោយបណ្ដាសមាជិកនៃ អនុគណៈកម្មការសេដ្ឋកិច្ចសង្គមផ្ទៀងស្ដាប់មតិជាក់ស្ដែងរបស់បណ្ដាខេត្តក្រុង ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងទៅ។ អាស្រ័យដោយហេតុ នេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយខេត្តក្រុងទាំងអស់ត្រូវការលើកឡើង យ៉ាងទៀងត្រង់នូវការលំបាក ការជំពាក់ជំពិនក្នុងដំណើរការអភិវឌ្ឍ ក៏ដូចជា ដំណោះស្រាយ វិធីសាស្ត្រល្អៗ និងរបៀបធ្វើប្រកបដោយការច្នៃប្រឌិត ដើម្បីជួយ អោយបណ្ដាខេត្តក្រុង តំបន់ និងប្រទេសជាតិទាំងមូល អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនាពេលខាងមុខ ជាពិសេសគឺក្នុងកាលៈទេសៈនៃបដិវត្តន៍ ឧស្សាហកម្មលើកទី៤និងកម្រិតប្រាក់ចំណូលរបស់ប្រជាជនវៀតណាមនៅតែ ទាបផងដែរ៕