អន្តរកាលថាមពលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - នៅថ្ងៃទី១៣ ខែតុលា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសហការជាមួយ សមាគមន៍ថាមពលស្អាតវៀតណាម រៀបចំវេទិកា “អន្តរកាលថាមពលរបស់វៀត ណាមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព”។

អន្តរកាលថាមពលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1វេទិកាត្រូវបានរៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។ (រូបថត៖ congthuong.vn)
ថ្លែងសុន្ទរកថាបើកវេទិកា លោកបណ្ឌិត Nguyen Duc Hien អនុប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា យោងតាមរបាយការណ៍ស្ដីពីសន្ទស្សន៍ ហានិភ័យអាកាសធាតុសកលឆ្នាំ២០២០ វៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួន៦ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមតែងតែអនុវត្តន៍យ៉ាងសកម្មនូវការសន្យានានានៃ របៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ហើយចូលរួមយ៉ាងសកម្ម ក្នុងកិច្ចព្រមព្រៀងរួមក្រុងប៉ារីស នៅក្នុងក្របខ័ណ្ឌសន្ធិសញ្ញារួមនៃអង្គការសហ ប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP ២១) ផងដែរ។ ការផ្ដល់អាទិភាពដល់ ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រើប្រាស់ដោយសន្សំសម្ចៃ ប្រកបដោយ ប្រសិទ្ធភាពនូវថាមពល គឺជាជំហរស្នូលរបស់វៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យ ដល់ឆ្នាំ២០៤៥។ លោកបណ្ឌិត Nguyen Duc Hien ឲ្យដឹងថែមទៀតថា៖
“ទស្សនៈអំពីការប្រើប្រាស់ថាមពលប្រកបដោយសន្សំសម្ចៃ ប្រសិទ្ធភាព ការពារ បរិស្ថាន ត្រូវតែបានចាត់ទុកថា ជាគោលនយោបាយជាតិសំខាន់ជួរមុខ ជាការទទួល ខុសត្រូវរបស់សង្គមទាំងមូល ជាមួយនឹងគោលដៅថា អត្រាសន្សំសម្ចៃថាមពលលើ បរិមាណប្រើប្រាស់ថាមពលសរុប ក្នុងសេណារីយ៉ូអភិវឌ្ឍធម្មតា គឺត្រូវសម្រេចបាន ប្រមាណ៧%នៅឆ្នាំ២០៣០និងប្រមាណ១៤%នៅឆ្នាំ២០៤៥”។
លោកបណ្ឌិត Nguyen Duc Hien ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋាភិបាលកំពុងបញ្ជា ដឹកនាំការកសាងនិងដាក់ពង្រាយយុទ្ធសាស្ត្រអភិវឌ្ឍថាមពលជាតិ និងយុទ្ធសាស្ត្រ អភិវឌ្ឍអនុវិស័យថាមពល ផែនការមេស្ដីពីថាមពលជាតិ និងផែនការអភិវឌ្ឍថាមពល អគ្គីសនីជាតិឲ្យបានស្របតាមស្មារតីនៃសេចក្ដីសម្រេចចិត្ត។ នាពេលខាងមុខ រដ្ឋសភា នឹងធ្វើវិសោធនកម្មច្បាប់ប្រេងឧស្ម័ន និងធ្វើសុក្រិតនូវច្បាប់ឯកទេសអំពីថាមពល អគ្គីសនី ការប្រើប្រាស់ថាមពលប្រកបដោយសន្សំសម្ចៃនិងប្រសិទ្ធភាព ក៏ដូចជាច្បាប់ ផ្សេងៗទៀតពាក់ព័ន្ធដល់វិស័យថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ