អន្តរជាតិព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏តានតឹងនៅអ៊ីរ៉ាក់ អំពាវនាវឱ្យអាមេរិក - អ៊ីរ៉ង់ អត់ធ្មត់ជាអតិបរមា

(VOVWORLD) -ប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលីនឹងឃ្លាំមើលយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៃរឿងរ៉ាវនេះ ព្រមទាំងបញ្ជាឲ្យប្រមុខកងកម្លាំងការពារជាតិអូស្រ្តាលីនៅប្រទេសនេះ ធ្វើរាល់វិធានការ ដើម្បីការពារទាហាន និងបុគ្គលិកការទូត នៅអ៊ីរ៉ាក់ ក៏ដូចជាធានាសុវត្ថិភាពដល់ពលរដ្ឋអូស្រ្តាលីទាំងអស់។
អន្តរជាតិព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏តានតឹងនៅអ៊ីរ៉ាក់ អំពាវនាវឱ្យអាមេរិក - អ៊ីរ៉ង់ អត់ធ្មត់ជាអតិបរមា - ảnh 1 អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកនិងកងកម្លាំងចម្រុះនៅអ៊ីរ៉ាក់នាថ្ងៃទី ៨ ខែមករា សហគមន៍អន្តរជាតិបានបង្ហាញការព្រួយបារម្ភអំពីសង្គ្រាមដ៏ទូលំទូលាយរវាងអាមេរិក និងអ៊ីរ៉ង់ ធ្វើឲ្យភាពតានតឹងឡើងជណ្ដើរនៅតំបន់ដែលត្រូវបានចាត់ទុកថាជា “ ចំណុចក្តៅ” របស់ពិភពលោក។

ប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលីនឹងឃ្លាំមើលយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៃរឿងរ៉ាវនេះ ព្រមទាំងបញ្ជាឲ្យប្រមុខកងកម្លាំងការពារជាតិអូស្រ្តាលីនៅប្រទេសនេះ ធ្វើរាល់វិធានការ ដើម្បីការពារទាហាន និងបុគ្គលិកការទូត នៅអ៊ីរ៉ាក់ ក៏ដូចជាធានាសុវត្ថិភាពដល់ពលរដ្ឋអូស្រ្តាលីទាំងអស់។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters និងរដ្ឋាភិបាលហ្វីលីពីនក៏បានសម្ដែងក្ដីព្រួយបារម្ភអំពីភាពតានតឹងឡើងជណ្ដើររវាងអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងសង្កត់ធ្ងន់ថាប្រទេសទាំងពីរគប្បីអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហាតាមរយៈការទូត។

នាថ្ងៃទី ៨ ខែមករា នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)ដើម្បីពិភាក្សាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ានោះ នាយករដ្ឋមន្រ្តីជប៉ុនលោក

Shinzo Abe បានឲ្យដឹងថា លោកនឹងសហការជាមួយប្រទេសពាក់ព័ន្ធនានា ហើយអនុវត្តន៍សកម្មភាពការទូត ដើម្បីបន្ធូរស្រាលភាពតានតឹង។

ក្នុងពេលនោះ រាល់ការខិតខំប្រឹងប្រែងអន្តរជាតិ សំដៅបន្ធូរស្រាលភាពតានតឹង គឺត្រូវបានអនុវត្តន៍។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អំពីស្ថានភាពបន្ទាន់នៅក្នុងតំបន់ ខណៈដែលអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានរក្សាទំនាក់ទំនងទៀងទាត់ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។ លើសពីនេះទៅទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានអំពាវនាវដល់ភាគីទាក់ទិននានាត្រូវអត់ធ្មត់ដោយឥតឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ