អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈរបស់ក្រុមជួយសង្គ្រោះវៀតណាមក្នុងគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី

(VOVWORLD) - នាថ្ងៃអាទិត្យទី ១២ខែកុម្ភៈ ថ្វីត្បិតតែជាថ្ងៃទី២ នៃការចូលរួមក្នុងការងារជួយសង្គ្រោះនៅទីក្រុង Adiyaman របស់ទួរគីក៏ដោយ ប៉ុន្តែសកម្មភាពស្វាហាប់ប្រកបដោយវិជ្ជាជីវៈរបស់សមាជិកក្រុមសង្គ្រោះវៀតណាម ត្រូវបានកងកម្លាំងជួយសង្គ្រោះទួរគីនិងអន្តរជាតិ កោតសរសើរ និងវាយតម្លៃខ្ពស់។
អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈរបស់ក្រុមជួយសង្គ្រោះវៀតណាមក្នុងគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី - ảnh 1ក្រុមជួយសង្គ្រោះរបស់វៀតណាមស្វែងរកជនរងគ្រោះក្នុងគំនរបែកបាក់ ថ្ងៃទី១២ កុម្ភៈ។ (រូបថត៖ នាយកដ្ឋាននគរបាលបង្ការនិងពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបន្ទាន់)

ក្រុមជួយសង្គ្រោះវៀតណាមនៅទួរគីប្រើប្រាស់ឧបករណ៍ឯកទេស និងទំនើបដែលនាំមកពីវៀតណាម រួមជាមួយនឹងគ្រឿងម៉ាស៊ីនក្នុងប្រទេសម្ចាស់ផ្ទះសម្រាប់ការងារជួយសង្គ្រោះ។ ក្នុងអំឡុងពេលដំណើរការស្វែងរក និងជួយសង្គ្រោះតាមរយៈប្រព័ន្ធកាមេរ៉ា កម្លាំងជួយសង្គ្រោះវៀតណាម និងប៉ាគីស្ថានបានរកឃើញសាកសពចំនួន ៣ នៅក្នុងទីតាំងបាក់បែក ហើយបានសម្របសម្រួលដើម្បីដាក់ពង្រាយផែនការនាំសាកសពចេញឱ្យលឿនតាមដែលអាចធ្វើទៅបាន។ ឧត្តមសេនីយ៍ឯក Nguyen Van Can អនុប្រធាននាយកដ្ឋានជួយសង្គ្រោះនៃសាកលវិទ្យាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃក្រសួងនគរបាលបានឲ្យដឹងថា៖ “ទោះបីជាជួបប្រទះការលំបាកជាច្រើនក្នុងលក្ខខណ្ឌអាកាសធាតុ និងស្ថានភាពដួលរលំដ៏ស្មុគស្មាញក៏ដោយ យើងអាចចូលទៅជិតជនរងគ្រោះបានដែរ។ ជនរងគ្រោះនឹងត្រូវយកចេញក្នុងពេលយ៉ាងឆាប់រហ័ស ដើម្បីបញ្ចូនទៅសាច់ញាត្តិ របស់ពួកគេវិញ”។

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈរបស់ក្រុមជួយសង្គ្រោះវៀតណាមក្នុងគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី - ảnh 2ក្រុមជួយសង្គ្រោះរបស់វៀតណាមបានថតរូបជាមួយភាគីប៉ាគីស្ថាន បន្ទាប់ពីជួយសង្គ្រោះកុមារអាយុ ១៤ ឆ្នាំដោយជោគជ័យ (រូបថត៖ នាយកដ្ឋាននគរបាលបង្ការនិងពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបន្ទាន់)

មុននេះ ថ្ងៃទី ១១ ខែកុម្ភៈ ជាថ្ងៃដំបូងចូលរួមសកម្មភាពជួយសង្គ្រោះ កម្លាំងសង្គ្រោះវៀតណាមបានសម្របសម្រួលជាមួយកងទ័ពប៉ាគីស្ថាន ដើម្បីស្វែងរក និងជួយសង្គ្រោះក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ដែលនៅរស់ បន្ទាប់ពីកប់ក្នុងគំនរបាក់បែកអស់រយៈពេល ៥ ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ