អ៊ីនធឺណែតរួមចំណែកទឹកប្រាក់ចំនួនជាង៥ពាន់លានដុល្លារអាមេរិកចូលក្នុងGDP របស់វៀតណាម
|
អ៊ីនធឺណែតរួមចំណែកទឹកប្រាក់ចំនួនជាង៥ពាន់លានដុល្លារអាមេរិកចូលក្នុងGDP របស់វៀតណាម |
(VOV)_តាមសាស្ត្រាចារ្យ Oliver Salmon អ្នកជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់ នៃ
Oxford Economics ( ក្រុមហ៊ុនពិគ្រោះយោបល់និងព្យាករណ៍ឯករាជ្យសេដ្ឋកិច្ចសកល)
ថា៖ការបង្កើនអនុវត្តបច្ចេកវិទ្យាអ៊ីនធឺណែតចល័តបានរួមចំណែកបង្កើន GDP បន្ថែម ៣,៧ពាន់លានក្នុងរយៈពេល៥ឆ្នាំកន្លងទៅនៅវៀតណាម។ ព័ត៍មាននេះត្រូវ
បានលោក Oliver Salmon នាំចេញ ក្នុងសិក្ខាសាលាប្រកាសលទ្ធផលស្រាវជ្រាវការជះ
ឥទ្ធិពលរបស់អ៊ីនធឺណែត ចល័តចំពោះខឿនសេដ្ឋកិច្ច ដោយសម្ព័ន្ធសមាគមពាណិជ្ជ
កម្មអាមេរិក( Amcham) និង Google រៀបចំឡើងនាពេលថ្មីៗនេះ។ បណ្ដាអ្នកស្រាវជ្រាវ
របស់ Oxford Economics បានចាត់ទុកថា៖ នាពេលខាងមុខនេះ ល្បឿនកំណើនរបស់
អ៊ីនធឺណែតចល័តនៅវៀតណាមនឹងស្មើនឹងល្បឿនរបស់ប្រទេសផ្សេងក្នុងតំបន់។
ហើយតាមការព្យាករណ៍ថា៖បច្ចេកវិទ្យានេះនឹងរួមចំណែកលើកកំពស់ GDP របស់វៀត
ណាមបន្ថែមជាង៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ ទន្ទឹម
នឹងការរួមវិភាគទានខាងសេដ្ឋកិច្ច ការបង្កើនអនុវត្តបច្ចេកវិទ្យាអ៊ីនធឺណែត ចល័ត
នេះក៏បានបង្កើតឡើងការងារធ្វើថ្មីចំនួន១៤៦ពាន់ (គិតដល់ឆ្នាំ ២០២០)៕