អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ចូលរួមកម្មវិធីសម្ដែងសិល្បៈ

(VOVWORLD) -នាយប់ថ្ងៃទី ២៤ សីហា នៅទីក្រុង Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តិទៅ កម្មវិធីសម្ដែងសិល្បៈ "មនោសញ្ចេតនាកក់ក្ដៅ Son La"  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧) និងទិវា Son La ដណ្ដើមបានរដ្ឋអំណាច (២៦ សីហា ១៩៤៥ - ២៦ សីហា ២០១៧)។
អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ចូលរួមកម្មវិធីសម្ដែងសិល្បៈ - ảnh 1 អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong 

នាយប់ថ្ងៃទី ២៤ សីហា នៅទីក្រុង Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តិទៅ កម្មវិធីសម្ដែងសិល្បៈ "មនោសញ្ចេតនាកក់ក្ដៅ Son La"  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧) និងទិវា Son La ដណ្ដើមបានរដ្ឋអំណាច (២៦ សីហា ១៩៤៥ - ២៦ សីហា ២០១៧)។ នៅទីនេះ លោកស្រី Tong Thi Phong បានបំផុសការរៃអង្គាសគាំទ្រក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ទឹកជំនន់នៅខេត្ត Son La។ លោកស្រី Tong Thi Phong បានថ្លែងយ៉ាងដូច្នេះថា៖

" ថ្ងៃនេះ ដោយមានមនោសញ្ចេតនាស្មោះត្រង់ របស់ខ្ញុំ និងរបស់ទស្សនិកជនទាំងអស់ ខ្ញុំសូមបំផុសឲ្យមនុស្សម្នាក់ៗលៃទុកមនោសញ្ចេតនាជូនបងប្អូននៅតំបន់រងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្ត Son La” ។

        ដោយមានឈុតសម្ដែងសិល្បៈដ៏វិសេសវិសាល កម្មវិធីសិល្បៈ "មនោសញ្ចេត កក់ក្ដៅ Son La" បានលើកសរសើរប្រវត្តិសាស្រ្តដ៏រុងរឿងនៃបដិវត្តន៍វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ