(VOV)_កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងគុយប៉ា មានគ្រិះដ្ឋានទំនុកទុក
ចិត្ត គ្នាទៅវិញទៅមកដ៏ជ្រាលជ្រៅ។នោះគឺជាការអះអាងរបស់ ប្រធានរដ្ឋសភាវៀត ណាម លោក Nguyen Sinh Hung នៅក្នុងជំនួបធ្វើការជាមួយគណះប្រតិភូជាន់ខ្ពស់ រដ្ឋគុយប៉ា ដឹកនាំដោយលោក Miguel Diaz Canel សមាជិកការិយាល័យ អនុ ប្រធាន ទី១នៃក្រុមប្រឹក្សារជាតិគុយប៉ា ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅជាផ្លូវការ
នៅវៀតណាម។ នៅក្នុងជមនួបលើកនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានអះអាងថា÷ វៀតណាមនិងគុយប់ាមានទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរ។ នោះគឺស្មារតី សហប្រតិបត្តិការបដិវត្តន៍ ទ្រព្យសម្បត្តិរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជា
ជាតិទាំងពីរ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានវាយតំលៃខ្ពស់នូវលទ្ធផលនៃ
ជំនួបពិភាក្សា រវាង សមាជិកការិយាល័យ អនុប្រធានទី១នៃក្រុមប្រឹក្សារជាតិគុយប៉ា
លោក Miguel Diaz Canel និងអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan
និងជឿជាក់ថា÷ទំនាក់ទំនងរវាងប្រទេសទាំង២នឹងបន្តបានបង្កើន ពិសេសគឺក្នុងវិស័យកសិកម្ម ផលិតកម្មស្បៀងអាហារ សុខាភិបាល អប់រំ…ជាដើម។
|
ប្រធានរដ្ឋសភាវៀត ណាម លោក Nguyen Sinh Hung និងលោក Miguel Diaz Canel(TTXVN) |
ក៏ក្នុងរសៀលថ្ងៃទី ២១មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាម លោក Nguyen Phu Trong បានមានជំនួបសន្ទនាជាមួយ លោក Miguel Diaz
Canel សមាជិកការិយាល័យ អនុ ប្រធាន ទី១នៃក្រុមប្រឹក្សារជាតិគុយប៉ា ផងដែរ៕