អនុប្រធានាធិបតីអាមេរិក លោក Mike Pence បន្តធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈឹមបូព៌ា

(VOVWORLD) -យេរូសាឡឹមខាងកើតត្រូវជារដ្ឋធានីនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត។ នេះគឺជាការអះអាងរបស់ព្រះមហាក្សត្រហ្ស៊កដាន Abdullah II នៅក្នុងជំនួបជាមួយ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នៅអាម៉ាន់ នាថ្ងៃទី ២១ មករា។ 
អនុប្រធានាធិបតីអាមេរិក លោក Mike Pence បន្តធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈឹមបូព៌ា - ảnh 1 អនុប្រធានាធិបតីអាមេរិក លោក Mike Pence បន្តធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈឹមបូព៌ា

ព្រះមហាក្សត្រ Abdullah II បានសម្តែងក្តីព្រួយបារម្ភចំពោះសេចក្តីសម្រេចចិត្តរបស់អាមេរិកស្ដីពីការទទួលស្គាល់យេរូសាឡឹមគឺជារដ្ឋធានីរបស់អ៊ីស្រាអែល។ ព្រះមហាក្សត្រហ្ស៊កដានបានសង្កត់ធ្ងន់លើវិធីសាស្ត្ររដ្ឋពីរគឺជាដំណោះស្រាយតែ មួយគត់ចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

រីឯខ្លួនវិញ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ហៅការដែលលោកប្រធានាធិបតី Donald Trump ទទួលស្គាល់យេរូសាឡឹមគឺជារដ្ឋធានីអ៊ីស្រាអែលគឺជា"សេចក្ដីសម្រេចចិត្តជាប្រវត្តិសាស្ត្រ" ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាអាមេរិកគោរពតួនាទីឃ្លាំមើល លើទីតាំងសាសនានៅយេរូសាឡឹមរបស់ហ្ស៊កដាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ