អនុប្រធានាធិបតីអាមេរិកប្រកាសប្រកៀកស្មាជាមួយសហគមន៍ជនអាមេរិកដើមកំណើតអាស៊ី
(VOVWORLD) - អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នៅថ្ងៃទី ១៧ ខែមីនាបានបង្ហាញពីសាមគ្គីភាពជាមួយសហគមន៍ជនអាមេរិកដើមកំណើតអាស៊ីបន្ទាប់ពីកើតមានការបាញ់រះនៅជិតទីក្រុង Atlanta រដ្ឋ Georgia ដែលបណ្ដាលឲ្យស្ត្រីដើមកំណើតអាស៊ីមួយចំនួនត្រូវស្លាប់។
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris (រូបថត៖ AP) |
ករណីថ្មីៗបំផុតបានកើតមានឡើងក្នុងបរិបទ ដែលសកម្មភាពរើសអើងចំពោះ ជនអាមេរិកដើមកំណើតអាស៊ីកាន់តែបានកើនឡើង។ សេចក្តីប្រកាសនេះត្រូវបានអនុប្រធានាធិបតី លោកស្រី Kamala Harris នាំចេញ មុនពេលចូលរួម កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយ នាយករដ្ឋមន្រ្តីអៀរឡង់លោក Michael Martin។ អនុប្រធានាធិបតី លោកស្រី Kamala Harris បានសង្កត់ធ្ងន់ថា អ្វីដែលបានកើតឡើងនៅទីក្រុង Atlanta ពិតជា គួរឱ្យសោកស្តាយ។ ប្រធានាធិបតីអាមេរិកលោក Joe Biden រូបលោកស្រីផ្ទាល់ និងមនុស្សគ្រប់រូបសុទ្ធតែមានអារម្មណ៍សោកសៅនៅចំពោះមុខការបាត់បង់អាយុជីវិតនេះផងដែរ៕