អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris កំពុងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនិងវៀតណាម
(VOVWORLD) - នាថ្ងៃទី ២០ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោនឌីស៊ី) អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានចាប់ផ្តើមដំណើរទៅបំពេញទស្សនកិច្ចនៅសិង្ហបុរីនិងវៀតណាម។
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris |
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២២ ខែសីហា ដែលក្នុងនោះ លោកស្រីគ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលីសៀន ឡុងនៅថ្ងៃទី ២៣ ខែសីហា និងថ្លែងសុន្ទរកថានៅថ្ងៃទី ២៤ ខែសីហា ជាមួយនឹងខ្លឹមសារដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូនិងវិស័យសហប្រតិ បត្តិការដែលត្រូវជំរុញ។
ទីមកដល់ជាបន្តរបស់លោកស្រី Kamala Harris គឺប្រទេសវៀតណាម។ ប្រធានបទដែលនឹងបានលើកមកពិភាក្សាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Harris គឺបញ្ហាសុខភាពពិភព លោក ភាពជាដៃគូសេដ្ឋកិច្ចនិងសន្តិសុខរួមទាំងបញ្ហាតំបន់ផ្សេងៗទៀត៕