អនុប្រធាននិងជាអគ្គលេខាធិការរណសិរ្យមាតុភូមិវៀតណាមបំពេញទស្សនកិច្ចនៅចិន
|
អនុប្រធាននិងជាអគ្គលេខាធិការរណសិរ្យមាតុភូមិវៀតណាមជួបសម្ដែងការគួរសមលោក យូ ជឹងសឹង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រទេសចិន |
(VOV)_ទទួលសេចក្តីអញ្ជើញរបស់ ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រទេស
ចិន គណៈប្រតិភូជាន់ខ្ពស់រណសិរ្យមាតុភូមិវៀតណាម ដឹកនាំដោយអនុប្រធាននិង
ជាអគ្គលេខាធិការរណសិរ្យមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញ
ទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦។ គោលដៅ
របស់ដំណើរទស្សនកិច្ចលើកនេះគឺស្រាវជ្រាវនិងចែករំលែកបទពិសោធន៍ ជាមួយទី
ប្រឹក្សានយោបាយជាន់ខ្ពស់ចិន ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ កាត់បន្ថយ
ភាពក្រីក្រ កសាងជនបទថ្មី នគរឆ្លាត ពិគ្រោះយោបលនយោបាយ បង្កើនចំណងមិត្ត
ភាព កិច្ចសហប្រតិបត្តិការរវាងរណៈសិរ្យមាតុភូមិវៀតណាម ជាមួយទីប្រឹក្សានយោ
បាយជាន់ខ្ពស់ចិន។ នៅក្នុងជំនួបប្រាស្រ័យជាមួយគណៈប្រតិភូរណសិរ្យមាតុភូមិវៀត
ណាម សមាជិកការិយាល័យនយោបាយនិងជាប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់
ចិន លោក យូ ជឹងសឹង (Yu Zhengsheng) បានចែករំលែកព័ត៌មានអំពីតួនាទីរបស់
ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ចិន។ លោក យូ ជឹងសឹងក៏មានគោលបំណងថា៖
បណ្ដាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាង
បក្សទាំងពីរ រដ្ឋទាំងពីរ ក៏ដូចជារវាងក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ចិន និងរណសិរ្យ
មាតុភូមិវៀតណាម។
រីឯ អនុប្រធានរណសិរ្យមាតុភូមិវៀតណាម លោក Tran Thanh Man សង្កត់ធ្ងន់
ថា៖ គោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សកម្មធ្វើសមាហរណកម្ម
អន្តរជាតិរបស់វៀតណាម គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀត
ណាម ជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបក្ស
រដ្ឋ និងប្រជាជនចិន៕