អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅសាកសួរសុខទុកនិងជូនអំណោយនៅ Da Nang

(VOVWORLD) -បន្តដំណើរទស្សនកិច្ចនៅបណ្តាខេត្តភាគកណ្តាលវៀតណាម ថ្ងៃទី៨សីហា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរ សុខទុកនិងជូនអំណោយសម្រាប់គ្រួសារគោលនយោបាយនិងសិស្សានុសិស្សដែល មានស្ថានភាពលំបាក់នៅខ័ណ្ឌ Ngu Hanh Son ទីក្រុង Da Nang។ 

លោកស្រីមានបំណងថា គ្រួសារសារគោលនយោបាយទាំងអស់ ដែលឆ្លងផុតរាល់ការលំបាក ហើយប្អូន សិស្សានុសិស្សឧស្សាព្យាយាមរៀនសូត្រ។ លោកស្រីមានប្រសាសន៍ថា៖

        “ខ្ញុំមានបំណងថា បណ្តាគ្រួសារគោលនយោបាយ ជនមានគុណូបការៈ ពង្រីក នូវប្រពៃណីស្នេហាជាតិ លើកទឹកចិត្តឲ្យកូនចៅក្នុងគ្រួសារ បន្តធ្វើការល្អ រៀនសូត្រ ល្អ ដើម្បីក្លាយទៅជាពលរដ្ឋល្អ រួមចំណែកថែមទៀតសម្រាប់ស្រុកកំណើតDa Nang” ។

មុននោះ នារសៀលថ្ងៃទី៧សីហា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh  រួមទាំងក្រុម ការងារបានអញ្ជើញទៅសាកសួរសុខទុកនិងជូនអំណោយ ចំពោះមុខសញ្ញាគោល នយោបាយ កុមារព្យាយាមរៀនសូត្រលើស្រុក Duy Tien ខេត្ត Quang Nam។ ក្នុងឱ កាសនេះ លោកស្រីអនុប្រធានរដ្ឋ បានអញ្ជើញប្រគល់ អំណោយ៥០ចំណែក សម្រាប់គួ្រសារគោលនយោបាយ គ្រួសារជនរងគ្រោះដោយ ជាតិគីមីពុលពណ៌ លឿងទុំ ព្រមទាំងប្រគល់ផ្ទះមេត្តាធម៌ចំនួន១០ខ្នងមានតម្លៃមួយ ខ្នង គឺ៥០លានដុង។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់  ខេត្ត Quang Nam គប្បីរួមដៃថែទាំមុខសញ្ញាគោលនយោបាយនិងជនមានគុណូ បការៈ។ ទន្ទឹមជាមួយ គ្នានោះ ខេត្តក៏ត្រូវថែទាំទាំងរាងកាយនិងបញ្ញាសម្រាប់ សិស្សានុសិស្សជួយឲ្យប្អូនៗ ចេះដឹងដើម្បីថ្ងៃក្រោយបម្រើប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ