អនុប្រធានរដ្ឋ DangThi Ngoc Thinh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់
(VOVWORLD) - ថ្លែងមតិនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ Kari Kahiluoto នាព្រឹកថ្ងៃទី ១0 តុលាអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានឱ្យដឹងថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ខ្លាំងក្លា ជាពិសេសក្នុងវិស័យនយោបាយ ការទូត ពាណិជ្ជកម្មនិង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអប់រំនិងបណ្តុះបណ្តាល
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ក៏បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូគ្រូបង្រៀនជាអាណិកជនវៀតណាមនៅថៃ |
ថ្លែងមតិនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ Kari Kahiluoto នាព្រឹកថ្ងៃទី ១0 តុលាអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានឱ្យដឹងថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ខ្លាំងក្លា ជាពិសេសក្នុងវិស័យនយោបាយ ការទូត ពាណិជ្ជកម្មនិង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះទទួលបានជាង២00 លានដុល្លារអាមេរិក កើនជាង៤២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសំណើររបស់ហ្វាំងឡង់ក្នុងការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនៅវិស័យនានាដូចជា៖ ការអប់រំ ការច្នៃប្រឌិតបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងទឹកនិងព្រៃឈើ…លៗ។
ក៏ក្នុងថ្ងៃដដែលនៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ក៏បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូគ្រូបង្រៀនជាអាណិកជនវៀតណាមនៅថៃផងដែរ៕