អនុប្រធានរដ្ឋ Nguyen Thi Doan ចូលរួម សន្និសីទកំពូលនារី ទូទាំងពិភពលោក
|
អនុប្រធានរដ្ឋ Nguyen Thi Doan ចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក
លើកទី ២២(http://www.congan.com.vn/) |
សន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី ២២ ដោយប្រធានបទ៖នារី-កំលាំង ចលករនៃកំណើនសេដ្ឋកិច្ច បានបើកជាផ្លូវការ នាយប់ថ្ងៃទី ៣១ ឧសភា នៅទីក្រុង
Athens របស់ក្រិក។ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងអង្គភាពអាជីវកម្មជិត៨០០រូប មក
ពីប្រទេសចំនួន ៧០លើទូទាំងពិភពលោក បានអញ្ចើញចូលរួមសន្និសីទលើកនេះ។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានដឹកនាំ គណះប្រតិភូវៀត
ណាមចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិនៅពិធីបើក អនុប្រធានរដ្ឋ Nguyen Thi Doan អះអាងថា៖តួនាទីរបស់នារី ដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ លើ
គ្រប់វិស័យនៃ ជីវភាពរស់នៅ នយោបាយ សេដ្ឋកិច្ច សង្គម និងគ្រួសារ ។ អនុប្រធាន
រដ្ឋវៀតណាម បានស្នើសន្និសីទប្រមូលផ្តុំពិភាក្សា និងនាំចេញបណ្ដាវិធានការ ពង្រីក
តួនាទីរបស់នារីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងការសម្រេចចិត្តការងារសង្គម កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅ ឆ្ពោះទៅគោលដៅរួមគឺ៖ “ជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសអោយនារី កសាងជំនាន់ថ្នាក់ដឹកនាំថ្មីមួយ បញ្ជូនបច្ចេកវិទ្យាដល់មនុស្សគ្រប់រូប
និងរួមចំណែកអោយសន្តិភាពលើពិភពលោក”។ ព័ត៍មានអំពីសភាពការណ៍ សេដ្ឋកិច្ច
-សង្គមវៀតណាម អនុប្រធានរដ្ឋNguyen Thi Doan បានសង្កត់ធ្ងន់ដល់គោលនយោ
បាយរបស់បក្ស រដ្ឋ និងរួមជាមួយបណ្ដាការខំប្រឹងប្រែងរបស់ខ្លួន នារីវៀតណាមបានឆ្លងកាត់ការលំបាក រួមចំណែកសំខាន់លើគ្រប់វិស័យ គ្រប់គ្រងរដ្ឋ ផលិតកម្ម អាជីវកម្ម
ទំនាក់ទំនងការទូត បច្ចេកវិទ្យា វិទ្យាសាស្ត្រ…លៗ៕