អនុប្រធានរដ្ឋ Nguyen Thi Doan ជួបជាមួយគំរូឆ្នើមនៃកងកម្លាំងនគបាលប្រជាជនវៀតណាម

អនុប្រធានរដ្ឋ Nguyen Thi Doan ជួបជាមួយគំរូឆ្នើមនៃកងកម្លាំងនគបាលប្រជាជនវៀតណាម - ảnh 1
អនុប្រធានរដ្ឋ Nguyen Thi Doan ជួបជាមួយគំរូឆ្នើមនៃកងកម្លាំងនគបាល
 ប្រជាជនវៀតណាម


(VOVworld)-“ប្រទេសវៀតណាមទទួលបានភាពសុខសាន្តត្រានដូចសពថ្ងៃ គឺ
ដោយសារមានពលីកម្ម និងការរួមចំណែកដ៏ធំធេងរបស់កងកម្លាំងនគបាលប្រ
ជាជន​” ។នេះជាការអះអាងរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
Thi Doan ក្នុងការជួបមុខគំរូឆ្នើមនៃកងកម្លាំងនគបាលប្រជាជនដែលប្រព្រឹត្តទៅ
នាព្រឹកថ្ងៃ ៤សីហានៅទីក្រុងហាណូយ។ លោកស្រី Nguyen Thi Doan បានលើក
សរសើរ រាល់ស្នាដៃ យុទ្ធជ័យដែលគំរូឆ្នើមទាំង៨០រូបនេះទទួលបាន ព្រមទាំង
លើកច្បាស់ ថា យុទ្ធជ័យរបស់កម្លាំងនគបាលប្រជាជនបានរួមចំណែកដ៏ធំធេង
ចូលក្នុងការ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៃប្រទេសជាតិ។
លោកស្រីសង្ឈឹមថា នាពេលខាងមុខ កងកម្លាំងនគបាលគប្បីពង្រីករាល់លទ្ធផល ស្នាដៃដែលទទួលបាន ខិតខំប្រឹងប្រែង និង   ឆ្លងកាត់រាល់ការលំបាក សាកល្បង ប្រឡងប្រណាំងទទួលឲ្យបានស្នាដៃជាច្រើនថែមទៀត ឆ្លើយតបនឹង សំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ