អនុប្រធានរដ្ឋ NGUYEN THI DOAN ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត KIEN GIANG

អនុប្រធានរដ្ឋ NGUYEN THI DOAN ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត KIEN GIANG - ảnh 1
ឃុំ Tan Hiep ( dongnai)

(VOV)_អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន​អញ្ជើញ ទៅបំ ពេញទស្សនកិច្ចការងារនៅឃុំ Tan Hiep A ស្រុក Tan Hiep ខេត្ត Kien Giang ( ភាគខាង
ត្បូងវៀតណាម) ​​អំពីចលនា​កសាង​ជនបទថ្មី។ នេះគឺជាឃុំ១ក្នុងចំណោមឃុំ​២ របស់
ខេត្ត Kien Giang ទទួល​បានបទដ្ឋានទាំង១៩អំពីការកសាងជនបទថ្មី។ អនុប្រធានរដ្ឋ
 ​Nguyen Thi Doan ​បានចាត់ទុកថា៖ ឃុំបានធ្វើល្អការងារផ្សព្វផ្សាយ​សេចក្ដី សម្រេច
ចិត្ត របស់បក្ស ទៅដល់សាខាបក្សនិមួយៗ បក្ខជន​ម្នាក់ៗ​អនុវត្តរាល់ភាពជឿនលឿន
នៃវិទ្យា សាស្ត្រ បច្ចេកវិទ្យាចូលក្នុង​ផលិតកម្ម…។ល។ លោកស្រីអនុប្រធានរដ្ឋក៏បាន ស្នើតំបន់ត្រូវយកចិត្តទុកដាក់យ៉ាងច្រើនជាងទៀត ដល់ការងារបណ្ដុះបណ្ដាលវិជ្ជាជី
វះសំរាប់យុវជនព្រមទាំង វិនិយោគយ៉ាងច្រើនជាងទៀត សំរាប់កសិកម្ម ជនបទ និង
សុខុមាលភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ