អនុប្រធានរដ្ឋ Nguyen Thi Doan អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតមហាវិទ្យាល័យភាសាប
|
អនុប្រធានរដ្ឋ Nguyen Thi Doan អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតមហាវិទ្យាល័យភាសាបរទេស |
(VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតមហា
វិទ្យាល័យភាសាបរទេស នាព្រឹកថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ
វៀតណាម លោកស្រី Nguyen Thi Doan បានកត់សម្គាល់នូវរាល់ស្នាដៃដែលមហា
វិទ្យាល័យភាសាបរទេស នៃសកលវិទ្យាល័យជាតិហាណូយ ទទួលបានក្នុងរយៈ
ពេល៦០ឆ្នាំកន្លងទៅ។ ស្ដីពីភារកិច្ចនាពេលខាងមុខនេះ អនុប្រធានរដ្ឋ លោកស្រី
Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖
“ សាលាត្រូវបន្តយកចិត្តទុកដាក់ ផ្លាស់ប្តូរថ្មីកម្មវិធី ខ្លឹមសារ និងរបៀបបង្ហាត់
បង្រៀន និងសិក្សាភាសាបរទេស។ ពិសេស សាលាត្រូវជួយឧបត្ថម្ភក្រសួងអប់រំ
បណ្ដុះបណ្ដាលស្រាវជ្រាវ វាយតំលៃអំពីគុណភាព និងកំរិតសមត្ថភាពភាសាអង់
គ្លេសរបស់ជួរគ្រូបង្រៀន និស្សិតក្នុងប្រព័ន្ធអប់រំនាបច្ចុប្បន្ន ដើម្បីធានាគុណភាព
ក្នុងការបណ្ដុះបណ្ដាល និងសិក្សាភាសាបរទេសនៅសាលារៀននានា៕”