|
អនុប្រធានរដ្ឋ Nguyen Thi Doan អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅខេត្ត Ha Nam(www.baomoi.com) |
(VOV)_នាថ្ងៃទី ២៧ មករា ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Ha Nam ( ភាគខាងជើងវៀតណាម) អនុប្រធានរដ្ឋវៀតណាមលោកស្រី
Nguyen Thi Doan បានលើកសរសើររាល់លទ្ធផលដែលខេត្ត Ha Nam ទទួលបានក្នុង
ឆ្នាំ ២០១៣ ទន្ទឹមនឹងនោះ សង្កត់ធ្ងន់ថា៖ខេត្ត Ha Nam កំពុងជាចំណុចភ្លឺ ក្នុងវិស័យ មួយចំនួន ដូចជា៖ការទាក់ទាញទុនវិនិយោគ អភិវឌ្ឍន៍អប់រំ សុខាភិបាល…។ល។
លោកស្រី Nguyen Thi Doan បានស្នើថា៖ ក្នុងឆ្នាំ ២០១៤ បក្សភាគ និងប្រជាជនខេត្ត
Ha Nam ត្រូវបន្តពង្រីករាល់ស្នាដៃដែលទទួលបាន និងនាំខេត្តកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃ
ទៅ១ថ្ងៃ។
ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី បណ្ដាគ្រួសារមានគុណូបការះចំពោះ បដិវត្តន៍ អតីតយុទ្ធជនស្ម័គ្រចិត្តមានស្ថានភាពលំបាក នៅស្រុក Ly Nhan , Binh Luc
Thanh Liem និងទីក្រុង Phu Ly ៕