អនុប្រធានរដ្ឋ Nguyen Thi Doanអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅអង្គភាពមួយចំនូន

អនុប្រធានរដ្ឋ Nguyen Thi Doanអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅអង្គភាពមួយចំនូន - ảnh 1
លោកស្រី Nguyen Thi Doan ជូនអំណោយសម្រាប់អ្នកជំងឺជាកុមារ


(VOVworld)-ក្នុងឱកាសបុណ្យតេតឆ្នាំវកអដ្ឋស័ក២០១៦ នាថ្ងៃទី៤កុម្ភៈ អនុ
ប្រធានរដ្ឋវៀតណាម​លោកស្រី Nguyen Thi Doan បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យតេតបក្ស រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Nam រួម
ទាំងវេជ្ជបណ្ឌិត អ្នកជំងឺជាកុមារនៅមន្ទីពេទ្យ K នៃទីក្រុងហាណូយ។​ក្នុង
ពេលទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅខេត្ត Ha Nam លោកស្រី
Nguyen Thi Doan បានស្នើរបក្សភាគនិងប្រជាជនខេត្ត Ha Nam បន្តនូវ សាមគ្
គីភាព ជំនះពុះពារលើការលំបាក ខំប្រឹងប្រែងសម្រេចរាល់គោលដៅ​សេដ្ឋកិច្ច សង្គមដែលបានថ្នាក់ដឹកនាំខេត្តដាក់ចេញសម្រាប់ឆ្នាំ២០១៦។ លោកស្រី
Nguyen Thi Doan ក៏បានក្រើនរំលឹកខេត្ត Ha Nam ឲ្យយកចិត្តទុក ដាក់រៀបចំល្
អបណ្តាសកម្មភាពវប្បធម៌ស្មារតីសម្រាប់ប្រជាជនក្នុងឱកាស​បុណ្យតេតប្រពៃ
ណី សំដៅធានាឲ្យក្រុមគ្រួសារនានា និងមនុស្សគ្រប់រូបសុទ្ធតែទទួលបាន
បានទទួលនិទាឃរដូវសប្បាយរីករាយ។

       អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្មាភិបាលផ្នែក សុខាភិ
បាលនៅមន្ទីពេទ្យ K នៃទីក្រុងហាណូយ អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បានស្នើរកម្មាភិបាលនៅមន្ទីពេទ្យ K ពង្រីកស្នារតី គ្រូពេទដូចជាអ្នកម្តាយបំរើ
អ្នកជំងឺអស់ពីកម្លាំងកាយចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ