អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ចូលរួមក្នុងកម្មវិធី “ទិវាបុណ្យរបស់កម្មករ - និស្ស័យប្រជុំផ្សារឆ្នាំ ២០១៩”

(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុង Hai Phong សហព័ន្ធសហជីពពលករវៀតណាមបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong រៀបចំកម្មវិធី “ទិវាបុណ្យពលករ - និស្ស័យប្រជុំផ្សារឆ្នាំ ២០១៩”។ 
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ចូលរួមក្នុងកម្មវិធី “ទិវាបុណ្យរបស់កម្មករ - និស្ស័យប្រជុំផ្សារឆ្នាំ ២០១៩” - ảnh 1 អនុប្រធានរដ្ឋ លោកស្រី  Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំទីក្រុង Hai Phong បានប្រគល់អំណោយដល់កម្មករឆ្នើម (រូបថត៖ TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh; ថ្នាក់ដឹកនាំទីក្រុង Hai Phong រួមជាមួយក្រុមគ្រួសារកម្មកររាប់ពាន់នាក់នៅទូទាំងទីក្រុង ផងដែរ។ នៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់បណ្តាអង្គការសហជីព ដែលមានការច្នៃប្រឌិតនិងមានសកម្មភាពដ៏សម្បូរបែបនិងជាក់ស្តែងជាច្រើន នាពេលកន្លងមក។  លើសពីនេះទៅទៀត អង្គការសហជីពបានអនុវត្តកាន់តែល្អនិងប្រសើរជាងមុននូវមុខងារជាអ្នកតំណាង ថែរក្សានិងការ ពារសិទ្ធិនិងផលប្រយោជ ន៍ស្របច្បាប់សម្រាប់សមាជិកសហជីពនិងនិយោជិក ព្រមទាំងអនុវត្តកម្មវិធីដោយផ្សាភ្ជាប់ជាមួយនឹងតម្រូវការ សេចក្តីប្រាថ្នាក៏ដូចជាផលប្រយោជន៍របស់ពលករ។ ក្នុងនោះបានផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី “សុខុមាលភាពសង្គមសម្រាប់សមាជិកសហជីពនិង និយោជិក” ដោយឈរលើស្មារតីនៃ “សហជីពវៀតណាម - អង្គការរបស់ពលករ ដោយពលករនិងសម្រាប់ពលករ” ហើយកម្មវិធី “ទិវាបុណ្យពលករ - និស្ស័យប្រជុំផ្សារឆ្នាំ២០១៩” នោះគឺជាការបង្ហាញអោយឃើញនូវការខិតខំប្រឹងប្រែងទាំងអស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ