អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបុណ្យធ្វើដំណើរនេសាទនៅលំហសមុទ្រឆ្នាំ២០១៧

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបុណ្យធ្វើដំណើរនេសាទនៅលំហសមុទ្រឆ្នាំ២០១៧ - ảnh 1
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinhអញ្ជើញថ្លែងមតិក្នុងពិធី
(រូបថតៈ TTXVN)

(VOVworld)-ពិធីបុណ្យធ្វើដំណើរនេសាទនៅលំហសមុទ្រ ការពារអធិបតេយ្យភាព
កោះសមុទ្របានបើកជាលើកដំបូងនាព្រឹកថ្ងៃទី៣១មិនា នៅស្រុកកោះ Cat Hai
(ទីក្រុងហាយហ្វុង) ដោយមានការចូលរួមរបស់នាវានេសាទជាង១០០គ្រឿង។
អញ្ជើញថ្លែង មតិក្នុងពិធី នេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន
សង្កត់ធ្ងន់ថា៖

        “នៅលំហសមុទ្ររបស់យើងមានវត្តមានអ្នកនេសាទយើងជានិច្ច នោះមាន
អត្ថន័យដ៏ធំធេងក្នុងការកំណត់អធិបតេយ្យភាពពិសិដ្ឋរបស់មាតុប្រទេស។ ពិធី
បុណ្យថ្ងៃនេះ ទោះបីជាបានប្រារព្ធឡើងជាលើកដំបូងក៏ដោយ ប៉ុន្តែនាងខ្ញុំជឿជាក់
យ៉ាងមុតមាំថា លទ្ធផលល្អទទួលបានតាមរយៈពិធីបុណ្យនេះ នឹងជួយឲ្យអ្នក
នេសាទទាំងអស់ បង្កើនស្មារតីសាមគ្គីនិងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅ
វិញទៅមក”។

        នៅក្នុងពិធីបុណ្យនេះ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញផ្តល់
 អំណោយជូនគ្រួសារអ្នកនេសាទមួយចំនួននិងលើកទឹកចិត្តពួកគេឲ្យចេញទៅ
សមុទ្រនេសាទធ្វើមានបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ