អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទទួលគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long
(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែមេសា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long ។
លោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ |
ក្នុងជំនួបសំណេះសំណាលជាមួយតំណាង ៣៨ រូប ដែលជាវីរៈអ្នកម្ដាយវៀតណាម នៅខេត្ត Vinh Long លោកស្រីអនុប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា: ខេត្ត Vinh Long ជាខេត្តមានប្រពៃណីស្នេហាជាតិ និងមានការរួមចំណែកជាច្រើនដល់ប្រទេសជាតិក្នុងបុព្វហេតុកសាងនិងការពារជាតិ។
បច្ចុប្បន្ននេះ ខេត្ត Vinh Long មានស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយស្ថេរភាពនិងទូលំទូលាយដោយមានកំណើនជាមធ្យម។ លោកស្រីអនុប្រធានរដ្ឋបានសំណូមពរឲ្យខេត្ត Vinh Long នឹងបន្តជំរុញការឃោសនា បង្កើនការយល់ដឹងនិងការទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយ សម្រាប់ជនមានគុណូបការៈ។ ទន្ទឹមជាមួយគ្នានេះ លោកស្រីអនុប្រធានរដ្ឋ មានបំណងចង់ឲ្យគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long នឹងពង្រីកប្រពៃណីស្នេហាជាតិនិងក្លាយទៅបង្អែកស្មារតីសម្រាប់បុគ្គលិកមូលដ្ឋានដើម្បីកសាងប្រទេសជាតិ៕