អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទៅទស្សនានិងជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់មុខសញ្ញាគោលនយោបាយនៅខេត្ត Long An

(VOVWORLD) - ក្នុងឱកាសនៃនិទាឃៈរដូវឆ្នាំកុរ ឯកស័ក ២០១៩ នារសៀលថ្ងៃទី ២៨ ខែមករា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូអមដំណើរបានទៅទស្សនានិងចែកអំណោយ ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនិងកុមារដែលមានស្ថានភាពលំបាកនៅឃុំ An Luc Long ស្រុក Chau Thanh ខេត្ត Long An។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទៅទស្សនានិងជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់មុខសញ្ញាគោលនយោបាយនៅខេត្ត Long An - ảnh 1អនុប្រធានរដ្ឋអញ្ជើញជូនអំណោយដល់គ្រួសារគោលនយោបាយនិងគ្រួសារមានស្ថានភាពលំបាក (រូបថតៈ TTXVN) 

ក្នុងជំនួបនេះ  អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើថា ក្នុងរយៈពេលខាងមុខ គណៈកម្មាធិការបក្សនិងរដ្ឋអំណាចខេត្ត Long An បន្តអនុវត្តល្អនូវដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន ជាពិសេស បន្តពង្រឹងសន្តិសុខសង្គម ថែទាំដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រក្នុងតំបន់។

នាថ្ងៃដដែល អនុប្រធានរដ្ឋលោកស្រី  Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធី បើកសម្ពោធគម្រោងផ្លូវព្រែកជីក Chien Dau (នៅស្រុក Chau Thanh ខេត្ត Long An) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ