អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនរងឥទ្ធិពលដោយទឹកជំនន់
|
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនរងឥទ្ធិពលដោយទឹកជំនន់ |
(VOV)_នារសៀលថ្ងៃទី២១ធ្នូ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi
Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់ជូនទឹកប្រាក់
ជួយឧបត្ថម្ភចំពោះប្រជាជនខេត្ត Khanh Hoa ដែលរងឥទ្ធិពលដោយសារទឹកជំនន់។
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa អនុប្រធានរដ្ឋ លោកស្រី Nguyen
Thi Ngoc Thinh បានលើកសរសើរខេត្ត បានម្ចាសការទប់ទលនឹងទឹកជំនន់ និង
ជួយប្រជាជនជំនះពុះពារលើផលវិបាកបង្កឡើងដោយទឹកជំនន់។ ទន្ទឹមនឹងនោះ
អនុប្រធានរដ្ឋ ក៏បានក្រើនរំលឹកខេត្តត្រូវប្រមូលផ្តុំជួយឧបត្ថម្ភប្រជាជនស្ដារផលិត
កម្ម និងជីវភាពរស់នៅឡើងវិញ។
នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Ngoc Thinh បានអញ្ជើញ
ទៅសាកសួរសុខទុក្ខ និងជូនអំណោយចំនួន១០០ចំណែកចំពោះប្រជាជននៅឃុំ An
Hiep ស្រុក Tuy An និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Yen ផងដែរ៕