អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤០ នៃការទទួលស្គាល់តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស Con Dao

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែមេសានៅឈាបនដ្ឋាន Hang Duong (ស្រុក Con Dao) ខេត្ត Ba Ria-Vung Tau បានប្រារព្ធពិធី អបអរសាទរខួបលើកទី ៤០ នៃការទទួលស្គាល់តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស Con Dao  (២៩ មេសា ១៩៧៩ - ២៩ មេសា ២០១៩) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ៣។ 
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤០ នៃការទទួលស្គាល់តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស Con Dao - ảnh 1 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក្នុងពិធី

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើដល់ខេត្ត Ba Ria-Vung Tau, ស្រុក Con Dao កសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ Con Dao ដោយផ្សាភ្ជាប់ជាមួយការអភិរក្សនិងជួសជុល  សម្រាប់មណ្ឌលបេតិកភណ្ឌបដិវត្តន៍ពិសេសរបស់វៀតណាម។  លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖

“ខ្ញុំជឿជាក់ថា ជាមួយប្រពៃណីសាមគ្គីភាពរបស់កងទ័ពនិងប្រជាជនស្រុកកោះ ជាមួយនឹងការទទួលខុសត្រូវនិងបទពិសោធន៍ក្នុងការងារអភិរក្សនូវបេតិកភណ្ឌ ដោយទាំងទឹកចិត្តនិងអារម្មណ៍ជាកុលបុត្រ កុលធីតាវៀតណាមនោះ យើងនឹងប្តេជ្ញាចិត្តបំពេញល្អនូវភារកិច្ចដែលបាន បក្សនិងរដ្ឋប្រគល់ជូន ក្នុងនោះរួមចំណែកសំខាន់ ដើម្បីតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស ពន្ធនាគារ Con Dao នៅតែសក្តិសមជាអាស័យដ្ឋានក្រហម សម្រាប់អប់រំប្រពៃណីសម្រាប់ជំនាន់ក្រោយៗ ផង ដែរ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ