អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev

(VOVWORLD) -  នាថ្ងៃទី ២៤ ខែតុលា ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី ១៨ នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូនៃប្រទេសអាហ្សែបែហ្សង់ (ពីថ្ងៃទី ២៥ ដល់ ថ្ងៃ ២៦ ខែតុលា) នោះ អនុប្រធានរដ្ឋ លោកស្រី  Dang Thi Ngoc Thinh បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះអាស៊ែបៃហ្សង់ លោក Ilham Aliyev។

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev - ảnh 1

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអាស៊ែបៃហ្សង់។ ទន្ទឹមជាមួយគ្នានេះ ដើម្បីនាំមកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលនិងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងមូលដ្ឋាននានា ជាពិសេសក្នុងវិស័យប្រេងកាត ការអប់រំ បណ្តុះបណ្តាល និងទេសចរណ៍ ផងដែរ។

ចំណែកខ្លួនវិញ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានអះអាងថា អាស៊ែបៃហ្សង់ចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ហើយនឹងខិតខំបន្ថែមទៀតដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ អោយមានការអភិវឌ្ឍន៍បន្ថែមទៀត លើគ្រប់វិស័យ ដើម្បីស្របនឹងសក្តានុពលដ៏ធំធេងនៃប្រទេសទាំងពីរផងដែរ។

ធ្វើការពិភាក្សាអំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Aliyev បានឯកភាពគ្នាដោយគោរពច្បាប់ជាចម្បង។

ទាក់ទងនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ប្រធានាធិប តីអាហ្សែបែហ្សង់ បានលើកឡើងនូវការគាំទ្រចំពោះគោលជំហររបស់វៀតណាមនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីការថែរក្សាសន្តិភាព ស្ថិរភាពនិងការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា គោរពអធិបតេយ្យភាពរបស់បណ្តាប្រទេស ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់និងក្នុងពិភពលោក។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនការសម្របសម្រួលគ្នានៅបណ្តាវេទិកានិងអង្គការអន្តរ ជាតិ ជាពិសេសអង្គការសហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធតែម្តង។

នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជាអធិបតីក្នុងពិធីជួបប្រាស្រ័យមិត្តភក្តិអាស៊ែបៃហ្សង់ ក្នុងឱកាសខួប ៦០ ឆ្នាំ ដែលលោកប្រធានហូជីមិញអញ្ជើញមកបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ