អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញប្រគល់ជំនួយឧបត្ថម្ភដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅខេត្ត An Giang
(VOVWORLD) - ក្នុងបេសកកម្មនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់អំណោយសម្រាប់ឧបត្ថម្ភរដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅខេត្ត អានយ៉ាង, ដុងថាប, ទៀនយ៉ាង, តៃនិញនិងទីក្រុងកឹងធើ ដោយទឹកប្រាក់សរុបជិត ៣៥ ពាន់លានដុង។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់អំណោយឧបត្ថម្ភរដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩ នៅខេត្តអានយ៉ាង (រូបថត៖ VOV) |
នាថ្ងៃទី ១៩ ខែកញ្ញា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់អំណោយដើម្បីជួយឧបត្ថម្ភដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត An Giang។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់អំណោយដល់ខេត្ត An Giang ដើម្បីគាំទ្រដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលមានតម្លៃសរុបជិត ១៤ ពាន់លាន ដុង ក្នុងនោះមានឧបករណ៍ធ្វើតេស្តរហ័សកូវីដ -១៩ ចំនួន ៣៥.០០០ ឈុត និងផ្ទះមេតាធម៌ចំនួន ៥ ខ្នង រួមទាំង កញ្ចប់សុខុមាលភាពសហជីពសម្រាប់កម្មករនៅខេត្ត An Giang ទៀត ផង។
ក្នុងបេសកកម្មនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទៅសួរសុខទុក្ខនិងផ្តល់អំណោយដើម្បីគាំទ្រដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅខេត្តអានយ៉ាង, ដុង ថាប, ទៀនយ៉ាង, តៃនិញនិងទីក្រុងកឹងធើ ដោយទឹកប្រាក់សរុបជិត ៣៥ ពាន់លានដុង៕