អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញមកទស្សនា និងអុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Hue
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែសីហា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅទស្សនា និងអុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅវិថី Mai Thuc Loan សង្កាត់ Thuan Loc ទីក្រុង Hue (ខេត្ត Thua Thien - Hue)។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Hue។ រូបថត៖ Do Truong/ TTXVN |
នេះជាទីកន្លែងពោពេញដោយរូបភាពអំពីយុវវ័យរបស់លោក ហើយជាកន្លែងដែលរួមចំណែកដល់ការចិញ្ចឹមបីបាច់ និងជាការចាប់ផ្តើមបង្កើតសតិអារម្មណ៍ស្នេហាជាតិ និងក្តីស្រឡាញ់ប្រជាជន របស់លោកប្រធានហូជីមិញ។
បន្ទាប់ពីទៅទស្សនាសម្ភារៈនៅមណ្ឌលអនុស្សាវរីយ៍ លោកស្រីអនុប្រធានរដ្ឋVo Thi Anh Xuan មានបំណងចង់ឱ្យកម្មាភិបាល និងបុគ្គលិកនៃសារមន្ទីរ Ho Chi Minh ខេត្ត Thua Thien - Hue បន្តធ្វើការឲ្យបានល្អប្រថែមទៀតនូវការងារសម្រាំង និងឧទ្ទេសនាមអំពីគុណតម្លៃរបស់កេរ្តិ៍ដំណែលនានា ដែលជាប់ពាក់ព័ន្ធនឹងអំឡុងពេលដែលលោកកំពុងរស់នៅ សិក្សា និងចូលរួមសកម្មភាពស្នេហាជាតិនៅអតីតរាជធានីបុរាណ Hue ។ បច្ចុប្បន្ន ខេត្ត Thua Thien - Hue មានកេរ្តិ៍ដំណែល និងមណ្ឌលអនុស្សាវរីយ៍ លោកប្រធានហូជីមិញ ប្រហែល ២០កន្លែង ។
ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានបរិច្ចាកថវិកាចំនួន ២០០លានដុង សម្រាប់ការងារជួយឧបត្ថម្ភ និងថែទាំកុមារនៅខេត្ត Thua Thien - Hue។
នាថ្ងៃដដែលនោះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានអញ្ជើញមកអុជធូប និងថ្វាយកម្រងផ្កានៅផ្ទះវប្បធម៌លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្រុក Phu Loc ខេត្ត Thua Thien - Hue ផងដែរ៕