អនុប្រធានរដ្ឋចិនស៊ីជិនពិងអញ្ជើញមកទស្សនកិច្ចអាមេរិក

(VOVworld)-អនុប្រធានរដ្ឋចិន ស៊ីជិនពិង នារសៀលថ្ងៃទី ១៣កុម្ភៈបានអញ្ជើញ
មកដល់អាមេរិកក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ ថ្នាក់ដឹកនាំនេះទៅកាន់ប្រទេសចំនួន៣ គឺ អាមេរិក អៀកឡងនិងទួរគីចាប់ពីថ្ងៃ ១៣ ដល់ថ្ងៃ ២២ កុម្ភៈ។ ដំណើរទស្សនកិច្ចអាមេរិករបស់អនុប្រធានរដ្ឋចិន ស៊ីជិនពិង តាមសេចក្តីអញ្ជើញរបស់អនុប្រធានាធិបតីអាមេរិក Joe Biden។ តាមគំរោង ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋចិន ស៊ីជិនពិង នឹងមានការជួបសន្ទនាជាមួយអនុប្រធានាធិបតីអាមេរិក Joe Biden និង មន្រ្តីច្រើនរូបទៀតរបស់អាមេរិក សំដៅភិភាគ្សាអំពីបញ្ហាមួយចំនួន ក្នុងទំនាក់ ទំនងនៃប្រទេសទាំងពីរ ក៏ដូចជារាល់បញ្ហាអន្តរជាតិដែលភាគីទាំងពីរយក ចិត្តទុកដាក់ដូចគ្នា។ បន្ទាប់ពីចាកចេញពីអាមេរិក លោក ស៊ីជិនពិង នឹង អញ្ជើញទៅកាន់ អៀកឡងនិងទួរគីតាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្រ្តី អៀកឡង Enda Kenny និងប្រធានាធិបតីទួរគី Abdullah Gul៕

ប្រតិកម្មទៅវិញ

ផ្សេងៗ