អនុប្រធានរដ្ឋបានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅបារាំង
|
អនុប្រធានរដ្ឋបានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅបារាំង (vietnamplus.vn) |
Vovworld-ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីសកលលោកលើកទី២៤
នាថ្ងៃទី៧មិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានជួប
សំណេះសំណាលជាមួយដំណាងសហគមន៍ជនវៀតណាមនៅបារាំងនៅស្ថានទូត
វៀតណាមប្រចាំនៅបារាំង។ អនុប្រធានរដ្ឋវាយតំលៃខ្ពស់នូវមនោសញ្ចេតនា
ឆ្ពោះមកស្រុកកំណើតរបស់ជនវៀតណាមនៅបារាំង សង្កត់ធ្ងន់ថា នេះជា
សហគមន៍មានប្រពៃណីស្នេហាជាតិ រួមចំណែកសកម្មទៅក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិមុននេះនិងនាបច្ចុប្បន្នកំពុងពង្រីករាល់ប្រភពកំលាំងបញ្ញាឲ្យការ
អភិវឌ្ឍន៍ប្រទេសជាតិ។ ទាក់ទិនដល់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou
៩៨១នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម អនុប្រធានរដ្ឋបានអះអាងថា អំពើររបស់ចិនរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យ
ភាពរបស់វៀតណាមនិងត្រូវសហគមន៍អន្តរជាតិបរិហារទោសយ៉ាងខ្លាំងក្លា។ អនុប្រធានរដ្ឋមានបំណងជនវៀតណាមនៅបារាំងរួមជាមួយស្ថានទូតពន្យល់ឲ្យ
ស្ថាប័នអង្គការនិងមិត្តភក្តិបារាំងយល់បានអត្តចរិតបញ្ហា ឆ្លៀតការគាំទ្ររបស់
មិត្តភក្តិអន្តរជាតិចំពោះការតស៊ូការពារអធិបតេយ្យភាពសមុទ្រកោះវៀតណាម៕