អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh កាន់ដំណែងជាប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
(VOVWORLD) - នាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៨ តាងនាមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនីតិកាលទី១៤ ស្តីពីការអនុវត្តសិទ្ធិស្តីទីប្រធានរដ្ឋចំពោះលោកស្រី Dang Thi Ngoc Thinh។
ប្រធានរដ្ឋស្តីទី Dang Thi Ngoc Thinh |
យោងតាមសេចក្តីជូនដំណឹង ដោយផ្អែកលើរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម អនុលោមតាមច្បាប់ស្តីពីការរៀបចំនៃរដ្ឋសភាជាតិលេខ 57/2014 / QH13 នេះ; អនុលោមតាមការសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការចាត់តាំងសមា ជិកមជ្ឈឹមបក្សកាន់ដំណែងប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម, គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានជូនដំណឹងថា៖ លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋ កាន់ដំណែងជាប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមរហូតដល់ពេលដែលរដ្ឋសភាជ្រើសតាំងប្រធានរដ្ឋថ្មី៕