អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh៖ ខេត្ត Quang Ngai ត្រូវការពង្រីក ឧត្តមភាពដើម្បីអភិវឌ្ឍន៍ទេសចរណ៍

(VOVWORLD) - នាថ្ងៃទី២២ ខែសីហា ក្រុមការងារមជ្ឈឹមដឹកនាំដោយអនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh៖ ខេត្ត Quang Ngai ត្រូវការពង្រីក ឧត្តមភាពដើម្បីអភិវឌ្ឍន៍ទេសចរណ៍ - ảnh 1អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ថ្លែងមតិក្នុងជំនួបធ្វើការ 

ថ្លែងមតិនៅទីនេះ អនុ ប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យខេត្ត Quang Ngai បន្ត ជំរុញការអភិវឌ្ឍឧស្សាហកម្ម ហើយឆ្លៀតប្រើប្រាស់កម្មវិធីនានារបស់មជ្ឈឹមដូច ជាកម្មវិធីកាត់បន្ថយភាពក្រីក្រដោយចីរភាពនិងកម្មវិធីជនបទថ្មី ពង្រីកឧត្តមភាព របស់ខេត្តដើម្បីអភិវឌ្ឍន៍ទេសចរណ៍ អំពាវនាវឲ្យសហគ្រាសជាតិនិងអន្តរជាតិ បណ្ដាក់ទុនកសាងមណ្ឌលទេសចរបន្ថែមទៀត។ ទន្ទឹមនឹងនោះ ខេត្តត្រូវការយក ចិត្តទុកដាក់ដល់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សន្តិសុខការពារជាតិឲ្យបាន រឹងមាំ ជំរុញខ្លាំងការងារឃោសនាអប់រំដល់អ្នកនេសាទអំពីមនសិការគោរពតាម ច្បាប់និងការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ