អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបុណ្យចុះស្រែនៅខេត្ត Nam Dinh

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបុណ្យចុះស្រែនៅខេត្ត Nam Dinh - ảnh 1
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh វាយស្គបើកពិធីបុណ្យចុះស្រែ
(រូបថតៈ vov)

(VOVworld)-នាព្រឹកថ្ងៃទី១៦កុម្ភៈនៅឃំ Giao Tien ស្រុក Giao Thuy ខេត្ត Nam Dinh
  អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមក្នុង “ពិធី បុណ្យ
ចុះស្រែ-កសាងជនបទថ្មី”។ ពីធីបុណ្យនេះបានរៀបចំឡើងសំដៅបង្កើតបរិយា
កាសសប្បាយរីករាយនិងលើកទឹកចិត្តប្រជាកសិករ ប្រជាជនគ្រប់ស្រទាប់ជម្រុញ
ខ្លាំងចលនាប្រឡងប្រណាំងស្នេហាជាតិ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងនិងពង្រីកនូវ
 អត្តសញ្ញាណវប្បធម៌របស់ជាតិ។នៅទីនេះ លោកស្រី Pham Thi Dung ប្រធានសមា
គមកសិករឃំ Giao Tien ស្រុក Giao Thuy បានឲ្យដឹងថា៖      

        “នេះជាកិត្តយសម្រាប់តំបន់និងរូបខ្ញុំផ្ទាល់។​នៅឃំ Giao Tien នេះមានចំនួន
 គ្រួសារ៧៥%ប្រកបការងារផលិតកម្មកសិកម្ម។ ទិវាបុណ្យនេះត្រូវបានរំពឹងទុកថា
 រដូវកាលខាងមុខនឹងទទួលអំណោយផល។ ទិវាបុណ្យក៏ជួយបង្កើតកម្លាំងចលករ
 សម្រាប់ប្រជាកសិករចុះស្រែនាដើមឆ្នាំថ្មី ជាពិសេសពង្រីករបរប្រពៃណីដាំស្រូវទឹក
 របស់តំបន់ផងដែរ”។

        ក្នុងឱកាសនេះដែរ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អំណោយ
៥០ចំណែកសម្រាប់សិស្សក្រីក្រតែឧស្សាព្យាយាមរៀនសូត្រូពូកែក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ