អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ជួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋVictoria (អូស្ត្រាលី)
(VOVWORLD) -បន្តនូវសកម្មភាពនៅរដ្ឋ Victoria ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីសកលោកឆ្នាំ ២០១៨នៅប្រទេសអូស្ត្រាលីនោះនាថ្ងៃទី២៤ខែមេសា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួប សន្ទនាទ្វេភាគីជាមួយទេសាភិបាលរដ្ឋ Victoria លោកស្រី Linda Marion Dessau និងអភិបាលរដ្ឋ Victoria លោក Daniel Andrews។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយទេសាភិបាលរដ្ឋ Victoria លោកស្រី Linda Marion Dessau និងអភិបាលរដ្ឋ Victoria លោក Daniel Andrews
|
ក្នុងបណ្តាជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា Victoria ជារដ្ឋមួយដែលពោរពេញទៅដោយសក្កានុភាពនិងឧត្តមភាពខាងសេដ្ឋកិច្ច ពាណិជ្ជ កម្ម ឧស្សាហកម្មនិងកសិកម្ម។ តាមនោះ លោកស្រីមានបំណងចង់ឲ្យថ្នាក់ដឹកនាំរដ្ឋ Victoria ជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការរបស់រដ្ឋជាមួយវៀតណាម ព្រមទាំង អះ អាងថា ស្វាគមន៍សហគ្រាសរបស់រដ្ឋនេះមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។
ក្នុងឱកាសនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋ Victoria បន្តបង្កលក្ខណៈងាយស្រួលសម្រាប់ សហគមន៍ជនវៀតណាមរស់ នៅនិងសម្របខ្លួនជាមួយរដ្ឋសាមី រួមទាំងរក្សាប្រពៃណីនិងអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជាទំនៀមទម្លាប់របស់វៀតណាមផងដែរ៕