អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូខេត្ត Quang Nam
|
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូខេត្ត Quang Nam |
(VOVworld)-នៅក្នុងជំនួបជាមួយគណៈប្រតិភូវីរអ្នកម្តាយ យុទ្ធជនពិការនិងគ្រួសារ
គោលនយោបាយមួយចំនួននៅទីរួមខេត្ត Dien Ban ខេត្ត Quang Nam នាព្រឹកថ្ងៃទី ២៥
មិថុនានៅទីក្រុងហាណូយ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន អះអាង
ថា បក្សនិងរដ្ឋជានិច្ចកាលផ្តោតសំខាន់លើការងារពិនិត្យនិងកែប្រែគោលនយោ បាយ
ឲ្យសមស្រប ដើម្បីជនមានគុណូបការៈសុទ្ធតែទទួលបានការថែទាំ និងគោលនយោ
បាយអនុគ្រោះនានាផងដែរ។ លោកស្រី Dang Thi Ngoc Thinh មានប្រសាសន៍ថា៖
“ខេត្ត Quang Nam បន្តថែទាំឲ្យបានល្អថែមទៀតសម្រាប់ប្រជាជន ជាពិសេសគឺ
គ្រួសារគោលនយោបាយ។ ទន្ទឹមជាមួយនឹងគោលនយោបាយរបស់រដ្ឋ ខេត្តត្រូវបន្ត
ចលនាសប្បុរសជនជួយឧបត្ថម្ភនិងថែទាំគ្រួសារគោលនយោបាយឲ្យបានល្អថែម
ទៀត ព្រមទាំងត្រួតពិនិត្យឡើងវិញ នូវមុខសញ្ញាដែលមានគុណូបការប៉ុន្តែមិនទាន់
ត្រូវ បានទទួលស្គាល់តាមបទបញ្ញត្តិរបស់រដ្ឋ”។
នាពេលកន្លងទៅខេត្ត Quang Nam បានបំពេញល្អចលនា “ផឹកទឹកនឹកដល់ ប្រភព
ដើម” ចលនារៃអង្គាសប្រាក់សម្រាប់“មូលនីធិតបស្នងសង្គម” និងអនុវត្តសកម្មភាព
មនុស្សធម៌ជាច្រើនទៀត ៕