អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូជាមេភូមិនិងអ្នកមានកិត្យានុភាពខេត្ត Lai Chau

(VOVWORLD) - នៅក្នុងពិធីទទួលជួបជាមួយ គណៈប្រតិ ភូជាមេភូមិនិងអ្នកមានកិត្យានុភាព ខេត្ត Lai Chau នារសៀលថ្ងៃទី ២២ សីហានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានកោតសរសើរចំពោះលទ្ធផលដែលខេត្ត Lai Chau សម្រេចបាននាពេលកន្លង មក។ 
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូជាមេភូមិនិងអ្នកមានកិត្យានុភាពខេត្ត Lai Chau - ảnh 1

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូជាមេភូមិនិងអ្នកមានកិត្យានុភាពខេត្ត Lai Chau (រូបថតៈ TTXVN)

យោងតាមលោកស្រីអនុប្រធានរដ្ឋរូបនេះ ទោះបីជាខេត្តដែលជាតំបន់ភ្នំមានការលំបាកពិសេស ហើយផ្លូវថ្នល់មិនទាន់មានភាពងាយស្រួលប៉ុន្មានក៏ដោយ ប៉ុន្តែខេត្តមានការខិតខំប្រឹងប្រែងជាច្រើន ដើម្បីធ្វើអាជីវកម្មយ៉ាងល្អនូវសក្តានុពលនិងឧត្តមភាព ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនផងដែរ។

លោកស្រីអនុប្រធានរដ្ឋបានស្នើអោយ ខេត្ត Lai Chau រួមជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិមេត្រកូលនិងប្រជាជនដែលមានកិត្យានុភាព បន្តផ្សព្វផ្សាយគោលការណ៍ណែនាំអោយប្រជាជនគ្រប់រូបបានជ្រាបអំពីគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ដើម្បីកុំអោយកើតមានឡើងករណីរំលោភច្បាប់។ ម្យ៉ាងវិញទៀត កុំអោយកើតមានឡើងការរើសអើងសាសនា រួមគ្នាស្រឡាញ់រាប់អានគ្នា ដើម្បីឆ្ពោះទៅការអភិវឌ្ឍសេដ្ឋ កិច្ច។ ប្រការទាំងនេះបានរួមចំណែកកែលំអជីវភាពរស់នៅសម្រាប់គ្រួសារនីមួយៗ និងធ្វើមានអោយភូមិស្រុកផងដែរ។

ទន្ទឹមជាមួយគ្នានេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh មានបំណង ចង់អោយខេត្ត Lai Chau បន្តជ្រើសរើសនិងរកឃើញនូវបុគ្គល សមូហភាព និងប្រជាជនដែលមានកិត្យានុភាពដើម្បីលើកទឹកចិត្ត និងបើកទូលាយគំរូ “ដើម្បីអ្វីៗជាលក្ខណៈល្អ ឯកកាន់តែច្រើនជាង លុបបំបាត់ចោលអ្វីៗជាអាក្រក់ អសកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ