អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទៅបំពេញការងារនៅខេត្ត Son La

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទៅបំពេញការងារនៅខេត្ត Son La - ảnh 1
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទៅបំពេញការងារនៅខេត្ត Son La

          (VOV)_នាថ្ងៃទី១២មករា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc
Thinh បានដឹកនាំគណៈប្រតិភូរដ្ឋ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត  Son La ស្ដីអំពី
ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ ឆ្នាំ ២០១៦ និងការងារ​ត្រៀមរៀបចំទទួល
បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៧ សំរាប់ប្រជាជន។

          នៅក្នុងជំនួបធ្វើការនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន
លើកសរសើរ និងវាយតំលៃខ្ពស់លទ្ធផលនានាដែលខេត្តទទួលបាន ជាពិសេសគឺក្នុង
វិស័យកសិកម្ម អនុវត្តគំរោងការណ៍កាត់បន្ថយភាពក្រីក្រ ការងារអប់រំ សន្តិសុខ
សង្គម។ អនុប្រធានរដ្ឋមានគោលបំនងថា៖នាពេលខាងមុខនេះ  Son La បន្តពង្រីក
ឧត្តមភាព ប្រមូលផ្តុំផ្តេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ជំរុញខ្លាំង​ដំណើការកសាង
ជនបទថ្មី។​ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៧ ​ស្ថាប័ន រដ្ឋអំណាចខេត្ត
 Son La គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់រៀបចំ​បុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាពលរដ្ឋ 
ជាពិសេសគឺគ្រួសារគោលនយោបាយ​ គ្រួសារក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ