អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទៅសាកសួរសុខទុក្ខជនរងគ្រោះ នៅអគារខុនដូ Carina
(VOVWORLD) - នារសៀលថ្ងៃទី២៣ មីនា អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តបណ្ដាក្រុមគ្រួសារដែល មានអ្នកស្លាប់ក្នុងករណីអគ្គីភ័យនៅអគារខុនដូ Carina Plaza ទីក្រុងហូជីមិញ។
លោកស្រី Dang Thi Ngoc Thinh សាកសួរសុខទុក្ខសាច់ញ្ញាតិរបស់ជនរងគ្រោះ |
នារសៀលថ្ងៃទី២៣ មីនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តបណ្ដាក្រុមគ្រួសារដែល មានអ្នកស្លាប់ក្នុងករណីអគ្គីភ័យនៅអគារខុនដូ Carina Plaza ទីក្រុងហូជីមិញ។ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចបន្តព្យាបាល យ៉ាងឆាប់រហ័សចំពោះករណីត្រូវរងរបួស ជួយឧបត្ថម្ភរៀបចំបុណ្យសពចំពោះ អ្នកស្លាប់ ហើយយកចិត្តទុកដាក់ ថែទាំប្រជាពលរដ្ឋនៅសេសសល់ក្នុងអគារ ខុនដូនេះ សំដៅបន្ធូរស្រាលការខូចខាតខាងស្មារតីនិងសម្ភារៈរបស់ពួកគេ៕