អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សកិច្ចនៅឡាវ
(VOVWORLD) - នារសៀលថ្ងៃទី២២មិថុនា អនុប្រធានរដ្ឋវៀត ណាម លោកស្រី Dang Thi Ngoc Thinh រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានចាកចេញពីព្រលានយន្តហោះអន្តរជាតិ Luang Prabang វិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតឡាវ។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួួយស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang (រូបថតៈ TTXVN) |
មុននោះ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទស្សនាស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang និងជួបសំណេះសំណាលជាមួយកម្មាភិបាលនៅទីនេះ តំណាងអាណិកជន តំណាងសហគ្រាសនិងសិស្សានុសិស្សវៀតណាមនៅខេត្ត Luang Prabang និងតំបន់ខាងជើងប្រទេសឡាវ។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញប្រគល់អំណោយរបស់មូលនីធិកាំពារកុមារវៀតណាមជូនប្អូនសិស្សានុសិស្សមានដើមកំណើត វៀតណាមនៅខេត្ត Luang Prabang និងតំបន់ភាគខាងជើងឡាវផងដែរ៕