អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមកម្មវិធីសិល្បៈ “ដើម្បីកុមារនៅកោះសមុទ្រ”
(VOVWORLD) -នាយប់ថ្ងៃទី២៨មិថុនា នៅទីក្រុង Da Nang អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ប្រធានក្រុមប្រឹក្សាគំាពារមូលនិធិគាំពារកុមារវៀតណាម បានអញ្ជើញចូលរួមកម្មវិធីសិល្បៈ “ដើម្បីកុមារនៅកោះសមុទ្រ” ក្រោមប្រធានបទ “ទឹកចិត្តដ៏កក់ក្តៅរបស់យុទ្ធជន Truong Sa” ដែលបានរៀបចំឡើងដោយមូលនិធិគាំពារកុមារវៀតណាម។
ទិដ្ឋភាពនៃកម្មវិធី "ដើម្បីកុមារនៅកោះសមុទ្រ" |
អញ្ជើញថ្លែងមតិក្នុងកម្មវិធី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា កម្មវិធីនេះបានបំផុសសេចក្តីស្នេហាជាតិនិងលើកកម្ពស់នូវការទទួលខុសត្រូវរបស់ប្រជាជនចំពោះការរក្សាបូរណភាពដែនដី កោះសមុទ្រមាតុប្រទេស។ កម្មវិធីនេះបានរួមចំណែក ផ្សព្វផ្សាយនិងប្រមូលផ្តុំប្រភពកម្លាំងសម្រាប់កិច្ចការពារ ថែទាំនិងអប់រំកុមារ ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ ថែទាំជីវភាពរស់នៅសម្រាប់កុមារជាកូនកម្មាភិបាល យុទ្ធជននៅកោះសមុទ្រនិងយុទ្ធជនដែលកំពុងបំពេញការងារនៅប្រជុំកោះ Truong Sa។ លោកស្រី Dang Thi Ngoc Thinh បានលើកច្បាស់ថា៖
“ក្នុងឱកាសនេះ ខ្ញុំសូមលើកតម្កើងនិងវាយតម្លៃខ្ពស់ចំពោះការួមចំំណែកសកម្មរបស់សហគ្រាស សប្បុរសជន អង្គការ បុគ្គលក្នុងនិងក្រៅប្រទេសដែលបានយកចិត្តទុកដាក់ជានិច្ច និងរួមដំណើរជាមួយមូលនិធិគាំពារកុមារវៀតណាម ក្នុងការថែទាំ ការពារនិងអប់រំកុមារ។ នេះជាអំណោយពោរពេញទៅដោយអត្ថន័យរបស់សហគ្រាសទាំងអស់ សប្បុរសជននិងរបស់ប្រជាជនទូទាំងប្រទេសដែលតែងតែឆ្ពោះទៅកោះសមុទ្រ ឆ្ពោះទៅ Truong Sa ជាទីស្រឡាញ់”៕