អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីផ្តល់អាហារូបករណ៍សម្រាប់អ្នកដែលមានស្នាដៃសិក្សាឆ្នើម

(VOVWORLD) - ថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh សង្ឃឹមថាចលនាសិក្សារៀនសូត្រនឹងបន្តរីកសាយភាយកាន់តែទូលំទូលាយ ថែមទៀត។ 
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីផ្តល់អាហារូបករណ៍សម្រាប់អ្នកដែលមានស្នាដៃសិក្សាឆ្នើម - ảnh 1 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីផ្តល់អាហារូបករណ៍សម្រាប់អ្នកដែលមានស្នាដៃសិក្សាឆ្នើមភាគខាងជើងវៀតណាម

នារសៀលថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមជំរុញការសិក្សាវៀតណាម បានរៀបចំពិធីប្រគល់អាហារូបករណ៍ សម្រាប់សិស្សា នុសិស្ស និងមនុស្សពេញវ័យមួយចំនួន ដែលទទួលបានស្នាដៃសិក្សាល្អ នៅតាមខេត្ត - ក្រុងចំនួន ២០ នៃភាគខាងជើងវៀតណាម។ មនុស្ស ១៤៤ នាក់ បានទទួលរង្វាន់រួមមានសិស្សា នុសិស្សចំនួន ៩៨ នាក់និងមនុស្សពេញវ័យចំនួន ៤៦ នាក់។

ថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh សង្ឃឹមថាចលនាសិក្សារៀនសូត្រនឹងបន្តរីកសាយភាយកាន់តែទូលំទូលាយថែមទៀត។ លោកស្រី Dang Thi Ngoc Thinh អញ្ជើញមានប្រសាសន៍ថា៖ “ទោះបីមានភាពខុសប្លែកគ្នានៅក្នុងកាលៈទេសៈអាជីពក៏ដោយ ប៉ុន្តែអ្នកទទួលអាហារូប ករណ៍ថ្ងៃនេះ សុទ្ធតែមានលក្ខណៈដូចគ្នា គឺពួកគេកំពុងព្យាយាមរៀនណាស់។ អ្នកទាំងអស់បានខិតខំរៀនសូត្រដើម្បីធ្វើម្ចាស់ជីវ ភាពខ្លួនឯងនិងធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម។ ក្នុងនោះមានទាំងកុមារពិការ ប៉ុន្តែប្អូនៗ នៅតែជាសិស្សល្អនិងឧស្សាព្យាយាម និងមានកសិករ អ្នកធ្វើការធ្ងន់ ប៉ុន្តែនៅតែជាគំរូនៃការខិតខំរៀនសូត្រផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេជាពូមីងជនជាតិភាគតិចដែលដឹងច្បាស់ពីផលប្រយោជន៍នៃការរៀនសូត្រនិងការប្រើចំណេះដឹងវិទ្យាសាស្ត្រដើម្បីក្លាយជាអ្នកផលិតល្អ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ