អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរូមព្រះរាជពិធីថ្វាយព្រះភ្លើងចំពោះព្រះមហាក្សត្រថៃ

(VOVWORLD) -នាថ្ងៃទី២៦តុលា គណៈប្រតិជាន់ខ្ពស់វៀតណាមដឹកនាំដោយអនុប្រធានរដ្ឋលោក ស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងចំពោះព្រះ មហាក្សត្រថៃ Bhumibol Adulyadej ដែលបានប្រារព្ធនៅទីក្រុងបាងកកនៃព្រះរាជាណា ចក្រថៃ។ 
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរូមព្រះរាជពិធីថ្វាយព្រះភ្លើងចំពោះព្រះមហាក្សត្រថៃ - ảnh 1ទិដ្ឋភាពនៃពិធី 

ព្រះរាជពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃបានចាប់ផ្តើមពីម៉ោង៥ល្ងាច ថ្ងៃទី២៦តុលា ក្រោមព្រះរាជាធិបតិភាពរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន Maha Vajiralongkorn ។ សមាជិកវង្សានុវង្សថៃរួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសភាថៃគឺ សុទ្ធតែមានវត្តមានក្នុងព្រះរាជពិធីនេះ។ ប្រជាជនថៃលើទូទាំងប្រទេស ក៏បានហូរមកទីលាន Sanam Luang កន្លែងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងផងដែរ។

        ចូលរួមក្នុងព្រះរាជពិធីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh រួមជាមួយថ្នាក់ដឹកនាំប្រទេសដទៃទៀតបានដាក់កម្រងផ្កា សម្តែងនូវ ការគោរពនិងសោកស្តាយបំផុតនៅចំពោះមុខព្រះបរមកោដ្ឋព្រះមហាក្សត្រថៃ Bhumibol Adulyadej ។ អញ្ជើញផ្លាស់ប្តូរមតិជាមួយតំណាងថៃ លោកស្រី Dang Thi Ngoc Thinh បានសម្តែងសមានចិត្ត និង មរទុក្ខដ៏ស្មោះស័្មគ្រចូនដំពោញរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជន ថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះវិញ្ញាណក្ខ័ន្ធអតីតិព្រះ មហាក្សត្រថៃដែលបានសោយទីវង្គតនាថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ