អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញ​ចូលរួម​មហាសន្និបាត​ប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកកសិកម្មលើកទី ៥

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៥  (២០២០-២០២៥) នៃផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញ​ចូលរួម​មហាសន្និបាត​ប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកកសិកម្មលើកទី ៥ - ảnh 1 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកកសិកម្មលើកទី ៥ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអះអាងថាបក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលនយោបាយជាច្រើន ដើម្បីជំរុញ កសិកម្ម និងជនបទឲ្យមានការអភិវឌ្ឍ។ លោកស្រីអនុប្រធានរដ្ឋរូបនេះបានសង្កត់ធ្ងន់ថា ជាក់ស្ដែង ផ្នែកកសិកម្មតែងតែដើរតួជា“ជើងទម្រ” នៃខឿនសេដ្ឋកិច្ចនៅគ្រប់សម័យកាល ជាពិសេសគឺដំណាក់កាលមានវិបត្តិសេដ្ឋកិច្ចនិងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។ សេដ្ឋកិច្ចជនបទមានការរីកចម្រើនក្នុងទិសដៅបង្កើនតម្លៃផលិតកម្ម ការអភិវឌ្ឍន៍ឧស្សាហកម្ម និងសេវាកម្មជនបទ។ ហេដ្ឋារចនាសម្ព័ន្ធជនបទត្រូវបានពង្រឹង ជាពិសេសការដឹកជញ្ជូន និងប្រព័ន្ធធារាសាស្រ្ត។ ទន្ទឹមនឹងនេះជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជននៅតំបន់ជនបទត្រូវបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ