អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa

(VOVWORLD) - នាថ្ងៃទី ១៣ ខែសីហា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបធ្វើការនៅខេត្ត Thanh Hoa។ 
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa  - ảnh 1លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានផ្ញើជូនថវិកាចំនួន ២០០ លានដុង ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa  

ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានចែករំលែកជាមួយ មូលដ្ឋាននូវការខាតបង់បន្ទាប់ពីគ្រោះទឹកជំនន់។ លោកស្រីអនុប្រធានរដ្ឋបានមានប្រសាសន៍ ថា ក្នុងប៉ុន្មានថ្ងៃខាងមុខ ថ្នាក់ដឹកនាំខេត្តគួរតែបន្តយកចិត្តទុកដាក់និងអនុវត្តការងារជំនះពុះពារ លើផលវិបាកដែលបង្កឡើងដោយទឹកជំនន់ក៏ដូចជារិះរកវិធានការដើម្បីជួយប្រជាជនស្ថេរភាពជីវភាពរស់នៅ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងអភិវឌ្ឍន៍ផលិតកម្មជាដើម។

ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ខេត្ត Thanh Hoa អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរនិងការអភិ វឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ខេត្ត តាមរយៈសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវថ្នល់។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ខេត្ត Thanh Hoa នឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ដើម្បីនាំខេត្តឆ្ពោះទៅការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។

ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានផ្ញើជូនថវិកាចំនួន ២០០ លានដុង ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa រួមទាំងអំណោយសម្រាប់សិស្សដែលរងគ្រោះដោយទឹកជំនន់ដើម្បីទិញសំភារៈសិក្សានិងត្រៀមសំរាប់ឆ្នាំសិក្សាថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ